អត្ថបទ​នេះមានជាភាសា៖ enEnglish

Youth Innovate Cambodia Icon

កម្មវិធីយុវច្នៃកម្ពុជា-Youth Innovate Cambodia គឺ​ជា​កម្មវិធី​ប្រកួត​ប្រជែង​មួយ​ដែល​យុវជន​ខ្មែរ​មាន​ឱកាស​ក្នុង​ការ​ប្រែ​ក្លាយ​គំនិត​ច្នៃ​បង្កើត​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សកម្មភាព ឬ​ក៏​ដំណោះ​ស្រាយ​ជាក់ស្តែង​ក្នុង​រយៈពេល​បី​ខែ។

មនុស្សគ្រប់​រូប​អាច​មាន​គំនិត​ច្នៃបង្កើតថ្មីៗ ជា​ពិសេស​យុវជន​ដែល​សង្កេត​ឃើញ​នូវ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ក៏​ប៉ុន្តែ​ពួកគេ​មិនមាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​សាកល្បង​បង្កើត​និង​អនុវត្តដំណោះស្រាយ​ដែល​អាច​ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នោះ​ទេ។ យុវជន​មួយ​ចំនួន​បាន​ទំនាក់ទំនង​មក គម្រោង DI ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ផ្នែក​ថវិការ ក្នុងការ​ចាប់​ផ្តើម​នូវ​គម្រោង​របស់​ខ្លួន​ក៏បុន្តែ​ពួក​គាត់​មិន​ទាន់​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ដូច​នេះ​ពួក​គាត់​មិន​អាច​ទទួល​បាន​ជំនួយ​ថវិការ​នោះ​ទេ។ ដោយ​ហេតុនេះ​ហើយ​ទើប​គម្រោង​យើង​ខ្ញុំ​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ជូន​ពួកគាត់។

តាមរយៈកម្មវិធីយុវច្នៃកម្ពុជា យុវជន​ខ្មែរ​នឹង​ទទួល​បាន​ឱកាស​និង​ធនធាន​ដើម្បី​ចាប់ផ្តើម​ដំណើរការ​គំនិត​ច្នៃ​បង្កើត​របស់​ពួកគេ​អោយ​ក្លាយ​ទៅ​ជា​សកម្មភាព​ឬ​ដំណោះស្រាយ​ជាក់​ស្តែង​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យាព័ត៌មាន និង​សារ​គមនាគមន៍ ហើយ​ដែល​គម្រោង​ទាំងនោះ​អាច​ចូល​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ក្នុង​សង្គម​កម្ពុជា​បាន។ បេក្ខជន​ជ័យ​លាភី​នឹង​ទទួល​បាន​នូវ​ថវិការ​គាំទ្រ​រហូត​ដល់ ៣,៥០០ ដុល្លា​សហរដ្ឋអាមេរិក វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ និង​ការ​ប្រឹក្សា​យោបល់​ពី DI ដើម្បី​សាកល្បង​បង្កើត​និង​ដំណើរ​ការ​គំនិត​ច្នៃ​បង្កើត​របស់​ពួកគាត់។

ឧទាហរណ៍​នៃ​សកម្មភាព​ទាំង​នោះ​រួម​មាន៖
ការ​​បង្កើត​

  • យុទ្ធនាការ​ផ្សព្វផ្យាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម
  • វគ្គ​បណ្តុះ​បណ្តាល ឬ សិក្ខាសាលា
  • គំរូ​ឧបករណ៍
  • គេហទំព័រ ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ

ឧបករណ៍​បច្ចេក​វិទ្យាព័ត៌មាន និង​សារ​គមនាគមន៍ អាច​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្លុក គេហទំព័រ កម្មវិធី​កុំព្យូទ័រ ឧបករណ៍​បច្ចេកវិទ្យា កម្មវិធី​ទូរស័ព្ទដៃ ល្បែង​ឌីជីថល Artificial Intelligence(AI) / Augmented Reality(AR) និង​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេង​ទៀត។

DI នឹង​ធ្វើការ​វាយតម្លៃ​ទៅ​លើ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ ហើយ​នឹង​ធ្វើការ​អញ្ជើញ​បេក្ខជន​ដែល​ជាប់​វគ្គ​ដំបូង​មក​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​ដោយ​ផ្ទាល់​នៅ​ឯ​ការិយាល័យ​របស់ DI។ DI ក៏​អាច​ធ្វើការ​រៀបចំ​បទ​បង្ហាញ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​បានដែរ។ DI នឹង​ធ្វើការ​ជ្រើសរើស​បេក្ខជន​ជ័យលាភី​រហូត​ទៅ​ដល់​ដប់រូប។

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ចូល​រួម​នូវ​កម្មវិធី​នេះ​បាន?

ដើម្បី​ចូល​រួម​កម្មវិធី​នេះ បេក្ខជន​ទាំងអស់​ត្រូវ​ប្រគល់​ជូន​នូវ​សេចក្តី​អធិប្បាយ​សង្ខេប​អំពី​គម្រោង​របស់​ខ្លួន (Program Concept Note) ដែល​ទម្រង់​នៃ​សេចក្តី​អធិប្បាយ​សង្ខេប​អំពី​គម្រោង​នេះ​ អាច​ទាញ​យក​ទី​នេះ​។ សេចក្តី​អធិប្បាយ​សង្ខេប​អំពី​គម្រោង​នោះ (Program Concept Note) ត្រូវ​តែ៖

  • បង្ហាញ​ពី​បញ្ហា​ជាក់ស្តែង​ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា ហើយ​ត្រូវ​ភ្ជាប់​ជាមួយ​នឹង​សំអាង​ឬ​ទិន្នន័យ​ពិត​ប្រាកដ​ជា​ការ​បញ្ជាក់
  • យល់​ច្បាស់​ពី​ក្រុម​គោលដៅ​និង​អនុវត្ត​គម្រោង​ឲ្យ​ចំ​បរិបទ (បេក្ខជន​ទាំងអស់​អាច​ស្វែង​យល់ អំពី​ចំណុច​នៃ​ការ​រៀន​សូត្រ​ពី​បទ​ពិសោធន៍​ពី​គម្រោង​ដទៃ)
  • មាន​ផែនការ​ជាក់ស្តែង និង​ជាក់លាក់​ក្នុងការ​អនុវត្ត​គម្រោង
  • អាច​បញ្ចប់​ការ​អនុវត្ត​ក្នុង​រយៈពេល​បី​ខែ

ចំណាំ៖ សេចក្តី​អធិប្បាយ​សង្ខេប​អំពី​គម្រោង (Program Concept Note) អាច​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស

ផុត​កំណត់​ទទួល​ពាក្យ៖ ២៥ វិច្ឆិការ ២០១៨

ផ្ញើរ​ពាក្យ​មក​កាន់៖ DIprocurement@dai.com

មាន​​សំណួរ? DIprocurementQA@dai.com

លក្ខខណ្ឌក្នុងការ​ចូល​រួម​សម្រាប់​បេក្ខជន៖

ដើម្បី​អាច​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន បេក្ខជន​ទាំងអស់ត្រូវ៖

  • ជា​ជន​ជាតិ​ខ្មែរ
  • មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៥ ឆ្នាំ
  • ដាក់​ពាក្យ​ជា​បុគ្គល (អ្នក​អាច​អនុវត្ត​គម្រោង​ជា​ក្រុម​បាន ក៏​បុន្តែ​យើង​ត្រូវការ​អ្នក តំណាង​មួយ​រូប​ដើម្បី​ទទួល​យក​ការ​គាំទ្រ​ថវិការ)
  • ដាក់​ពាក្យ​មិនមែន​ក្នុង​នាម​ជា​ស្ថាប័ន​ចុះ​បញ្ជី​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ
  • មាន​ជំនាញ​ច្បាស់​លាស់ និង​បទ​ពិសោធន៍​ជាក់​ស្តែង​​ក្នុង​ការ​គ្រប់គ្រង​និង​ដំណើរ​ការ​គម្រោង​អោយ​បាន​ជោគជ័យ​ក្នុង​រយៈពេល​ដែល​បាន​កំណត់។ ឧទាហរណ៍៖ ប្រសិន
    បើ​អ្នក​ចង់​អនុវត្ត​យុទ្ធនា​ការ​ផ្សព្វផ្យាយ​តាម​បណ្តាញ​សង្គម​អ្នក​ចាំបាច់​ត្រូវ​តែ​មាន បទ​ពិសោធន៍​និង​ជំនាញ​ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់ដូចខាងក្រោមដើម្បីធ្វើការដាក់ពាក្យ៖

  • សេចក្តីអធិប្បាយសង្ខេបអំពីគម្រោងរបស់អ្នក (Program Concept Note)
  • ប្រវត្តិរូបសង្ខេបរបស់បេក្ខជនដែលភ្ជាប់មកជាមួយនឹងជំនាញនិងបទពិសោធន៍ដែល
    ទាក់ទងនឹងគម្រោងដែលអ្នកដាក់មកនៅពេលអនុវត្តគម្រោងរបស់ខ្លួន

បេក្ខជនត្រូវប្រគល់ជូននូវកិច្ចការដូចខាងក្រោម៖

តាមរយៈកម្មវិធីបីខែនេះ បេក្ខជនជ័យលាភីចាំបាច់ត្រូវប្រគល់ជូននូវកិច្ចការដូចខាងក្រោម៖

  • ផែនការក្នុងការអនុវត្តគម្រោង
  • របាយការណ៍ចំនួនបីទំព័រ ដែលបង្ហាញពីដំណើរការនៃការអនុវត្តគម្រោងរបស់អ្នកដែលរួមបញ្ចូលទាំងសំអាងបញ្ជាក់ (សំអាងនោះអាចមានដូចជារូបភាព វីដេអូ និងទិន្នន័យផ្សេងៗជាដើម)។ របាយការណ៍ដែលអ្នកត្រូវបំពេញមានពីរដំណាក់កាល។ ដំណាក់កាលទីមួយជារបាយការណ៍បង្ហាញពីដំណើរការអនុវត្តគម្រោងរបស់អ្នកក្នុងរយៈពេលមួយខែកន្លះដំបូង។ដំណាក់កាលទីពីរជារបាយការណ៍បង្ហាញលទ្ធផលសរុបនៃការបញ្ជប់ការអនុវត្តគម្រោង
    របស់អ្នក។
  • វីដេអូរយៈពេលពីរនាទីដែលបង្ហាញពីលទ្ធផលដែលទទួលបានបន្ថែមជាមួយនឹង
    បទពិសោធន៍ក៏ដូចជាចំនុចនៃការរៀនសូត្រពីការអនុវត្តគម្រោង។

ឯកសារ​សំខាន់ៗ៖


  • Youth Innovate Cambodia Announcement Download
  • Youth Innovate Cambodia Concept Note Template in Word Document Download
  • Youth Innovate Cambodia Concept Note Template in PDF Document Download