អត្ថបទនេះមានជាភាសា៖ English អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មានបង្រៀនវគ្គផលិតវីដេអូថ្នាក់មូលដ្ឋាន ក្នុងរយៈពេល៣ថ្ងៃ ដែលផ្តោតទៅលើការស្វែងយល់ពីអ្នកទស្សនា ការបង្កើតសារ ការធ្វើបទសម្ភាសន៍ បច្ចេកទេសកាមេរ៉ា និងមូលដ្ឋាននៃការកាត់តវីដេអូ។ វគ្គបណ្ដុះបណ្ដាលនេះបានរចនា និងអនុវត្តន៏ដោយគម្រោង Development Innovations ពីឆ្នាំ២០១៦ដល់២០១៧ នៅ TheLab@DI។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឺងអាច៖ រៀបចំខ្លឹមសារវីដេអូ ដែលមានប្រសិទ្ធភាព យល់ពីដំណាក់កាលនៃផលិតកម្ម តាំងពីរៀបចំគម្រោងវីដេអូ ថត និងកាត់វីដេអូ យល់ដឹងពីវិធីប្រើប្រាស់កាមេរ៉ា និងឧបករណ៍សម្រាប់ផលិតវីដេអូ អាចប្រើប្រាស់កម្មវិធីកាត់តវីដេអូ អាចផលិតវីដេអូខ្លីបាន វគ្គបណ្តុះបណ្តាលសម្រាប់ អង្គការ និងស្ថាប័ន សូមចុះឈ្មោះឥឡូវនេះ រយៈពេល៖ បីថ្ងៃ (08:00-12:00, 13:30-17:30) ចំនួនអ្នកចូលរូម៖ ១០រូប តម្លៃ៖ ១០០០ដុល្លារ កញ្ចប់សេវាបណ្ដុះបណ្ដាលនេះរួមមាន៖ សៀវភៅមេរៀន បទពិសោធន៍ផ្ទាល់ក្នុងការប្រើប្រាស់ឧបករណ៍សម្រាប់ផលិតវីដេអូ ការចុះថតខាងក្រៅរយៈពេលមួយថ្ញៃ ភេសជ្ជៈ និងអាហារសម្រន់ វិញ្ញាបនប័ត្រ របាយការណ៍នៃវគ្គបណ្តុះបណ្តាលដែលមានបញ្ជាក់ពីសកម្មភាពក្នុងវគ្គសិក្សា និង សកម្មភាពរបស់សិក្ខាកាម ទំនាក់ទំនង Ms. Sin Putheary | Email: putheary.sin@ccc-cambodia.org | Phone: (010 / 089) 345 081