អត្ថបទ​នេះមានជាភាសា៖ enEnglish

The Lab

កន្លែង​ពិសោធន៍​នៅ​ Development Innovations បានបង្កើតឡើងដើម្បីផ្តល់សេវាកម្មនានាទាក់ទងនឹងបច្ចេកវិទ្យាទៅដល់អង្គការសង្គមស៊ីវិល។ គោលបំណងរបស់កន្លែងពិសោធន៍យើងខ្ញុំគឺធ្វើការបង្ហាញ និង ពន្យល់អំពីបច្ចេកវិទ្យា ក៏ដូចជាផ្តល់ការគំាទ្រ និង បណ្តុះបណ្តាល ដល់អង្គការសង្គមស៊ីវិល ដែលចង់ប្រើប្រាស់បច្ចេកវិទ្យា ក្នុងកិច្ចការងាររបស់ខ្លួន។ បច្ចុប្បន្ននេះកន្លែងពិសោធន៍នៅ Development Innovations មានសេវាកម្មដូចជា៖

 

ការបង្ហាត់បង្ហាញពីបច្ចេកវិទ្យា


សម្រាប់អង្គការសង្គមស៊ីវិលមួយចំនួន ការយល់ដឹងនិងប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារប្រចាំថ្ងៃអាចនៅ មានបញ្ហាប្រឈមនៅឡើយ។ កន្លែងពិសោធន៍នៅ Development Innovations យើងខ្ញុំមានអ្នក បង្ហាត់បង្ហាញដែលមានជំនាញលើផ្នែកវីដេអូ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាទូទៅ អាចជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការងាររបស់លោកអ្នក។

អ្នកបង្ហាត់បង្ហាញទាំងអស់សុទ្ធតែមានជំនាញលើការងាររបស់ខ្លួន ហើយយល់ច្បាស់ពីបញ្ហាប្រឈមនានាដែលអង្គការសង្គមស៊ីវិល កំពុងជួបប្រទះ។ អ្នកបង្ហាត់បង្ហាញយើងខ្ញុំអាចជួយលោកអ្នកស្វែងយល់អំពីតម្រូវការដើម្បីបង្កើតវីដេអូដ៏ល្អមួយ ឬសិក្សាស្វែងយល់ពីក្រុម គោលដៅសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកអ្នក ឬដើម្បីបង្កើតផែនការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ គម្រោងរបស់លោកអ្នក។ ដើម្បីណាត់ជួបជាមួយក្រុមការងារយើងខ្ញុំ លោកអ្នកអាចធ្វើការណាត់ជួបតាមរយៈអនឡាញ ឬទូរស័ព្ទមកលេខ ០៩៥ ៧០២ ០០៨។
 

កន្លែង​បង្ហាញ​ពី​ផលិតផល​ជាក់ស្ដែង​


កន្លែងពិសោធន៍នៅ Development Innovations មានកន្លែងដាក់តាំងបង្ហាញផ្ទាល់នូវផលិតផលបច្ចេកវិទ្យា ដែល​បាន​ចូល​រួម​ដោះស្រាយ​បញ្ហា​នានា​នៅ​កម្ពុជា។ អ្នកបង្ហាត់បង្ហាញយើងខ្ញុំអាចជួយបង្ហាញលោកអ្នកពីដំណោះស្រាយនានាដែលត្រូវបានបង្កើតឡើងតាមរយៈជំនួយមូលនិធិដែលយើងខ្ញុំបានគាំទ្រ មេរៀនដែលយើងបានរៀនពីការអនុវត្តគម្រោងទាំងនោះក៏ដូចជា បច្ចេកវិទ្យាផ្សេងៗទៀតដែលមានស្រាប់នៅលើទីផ្សារ។
 

វគ្គបណ្តុះបណ្តាលថ្នាក់មូលដ្ឋានសម្រាប់អង្គការសង្គមសុីវិល


កន្លែង​ពិសោធន៍​នៅ Development Innovations មាន​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​មូលដ្ឋានផ្សេងៗ​ដែលបានរៀបចំឡើងសម្រាប់អង្គការសង្គមសុីវិល។បច្ចប្បន្ននេះយើងខ្ញុំ​មាន​វគ្គ​បណ្តុះ​បណ្តាល​វីដេអូថ្នាក់មូលដ្ឋានដែលជា​វគ្គ​សិក្សា​ដ៏ពេញ​និយម​ និង​មាន​ប្រជាប្រិយភាព​បំផុត​។
វគ្គ​បណ្តុះ​បណ្តាល​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ណែនាំ​ឲ្យ​សិក្ខាកាម​យល់ពីមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា។

វគ្គផលិតវីដេអូថ្នាក់មូលដ្ឋានរបស់យើងខ្ញុំបង្រៀន​សិក្ខាកាម​ឲ្យ​ចេះ​វិធីសាស្ត្រ​ក្នុង​ការ​ស្វែង​យល់​ពីអ្នក​ទស្សនា បង្កើត​សាច់រឿង ធ្វើបទ​សម្ភាសន៍ ការ​ចុះ​ថត​ផ្ទាល់ និង​កាត់​តវីដេអូ​។ ពេលចប់វគ្គសិក្សា​សិក្ខាកាម​នឹង​អាច​ផលិត​បានវីដេអូ រយៈពេល​ ២នាទីសម្រាប់ស្ថាប័នខ្លួន ដែលវីដេអូនេះអាចនិយាយពីសកម្មភាពការងារបស់ស្ថាប័ន ឬផ្តោតទៅលើសារសំខាន់ណាមួយ។