កម្មវិធីបារខែមនាំការបណ្តុះបណ្តាលបច្ចេកវិទ្យាទៅតាមបណ្តាខេត្តនៅកម្ពុជា

ស្លាក: , , , ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

SuccessStory-BarCampTakeoPHOTO
លោកគ្រូវិទ្យាល័យអៀ វុទ្ធី បានទទួលការណែនាំស្តីពីការប្រើប្រាស់ឧបករណ៍ថេបប្លេត ដែលដំណើរការដោយប្រព័ន្ធ អែនដ្រយន៍ របស់គាត់ពីវាគ្មិន ហាក់ ដាវី ក្នុងកម្មវិធីបារខែមតាកែវ។ មានអ្នកចូលរួមប្រមាណ ៣០០ នាក់ បានចូលរួមក្នុងកម្មវិធីបារខែមនេះ។ ហើយនេះជាលើកដំបូងដែលកម្មវិធីបារខែមធ្វើឡើងក្នុងខេត្តតាកែវដែលមានចំងាយ ៧៧ គីឡូម៉ែត្រ ភាគខាងត្បូង រាជធានីភ្នំពេញ។

ខណៈពេលដែលបច្ចេកវិទ្យាកំពុងរីកលូតលាស់យ៉ាងលឿននៅក្នុងរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ការយល់ដឹងនិង សមត្ថភាពផ្នែកបច្ចេកវិទ្យានៅតែមានកម្រិតទាបនៅតាមជនបទមួយចំនួននៃប្រទេសនេះ។ គម្រោង Development Innovations បានសហកាឧបត្ថម្ភដល់ កម្មវិធីបារខែម នៅតាមទីរួមខេត្ដនាៗ (និងភ្នំពេញ) ចាប់តាំងពីឆ្នាំ ២០១៤ ដើម្បីបណ្ដុះបណ្តាលជំនាញថ្មីៗ និង ភាពចង់ចេះចង់ដឹងពី បច្ចេកវិទ្យានៅតាមជនបទ ។ កម្មវិធីបារខែមគឺជាសិក្ខាសាលាដែលផ្ដោតសំខាន់លើ បច្ចេកវិទ្យា ត្រូវបានប្រារព្ធឡើងនៅជុំវិញពិភពលោក និងត្រូវបានគេធ្វើឡើងក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៨។ សហគមន៍បារខែមនិង គម្រោង Development Innovations បានរៀបចំកម្មវិធីបារខែមដែលភាគច្រើនផ្តោតទៅលើអ្នកប្រើប្រាស់បច្ចេកវិទ្យា ដែលខុសពីកម្មវិធីបារខែម   អន្ដរជាតិដែលតែងតែផ្តោតទៅលើអ្នកបង្កើតបច្ចេកវិទ្យា។

Development Innovations បានរៀបចំកម្មវិធីបារខែមចំនួនប្រាំមួយនៅទូទាំងប្រទេសកម្ពុជាមានដូចជា កំពង់ចាម ភ្នំពេញ បាត់ដំបង កំពត រតនៈគីរី និង តាកែវ ព្រមទាំងបានទាក់ទាញការឧបត្ថម្ភពីក្រុមហ៊ុនឯកជនដូចជា ក្រុមហ៊ុន Cellcard ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Ezecom ។ អ្នកចូលរួមជាង ៤.៧៥០នាក់ បានចូលរួមវគ្គសិក្សាក្នុងសិក្ខាសាលា រួមមាន របៀបបង្កើតហ្វេសប៊ុក របៀបបង្កើតកំណត់ហេតុបណ្ដាញ និងការគ្រប់គ្រងមូលដ្ឋានសុវត្ថិភាពអ៊ីនធឺណិត។ នៅកម្មវិធីបារខែមខេត្តតាកែវ លោកគ្រូវិទ្យាល័យ អៀ វុទ្ធី បានរៀនអំពីរបៀបដាក់ពាក្យសម្ងាត់ហ្វេសប៊ុក ប្រើផែនទី ហ្គូហ្គល និង ទទួលបានចំណេះជាច្រើនពីឧបករណ៍ ថេបប្លេត ដំណើរ                                                                          ការដោយប្រព័ន្ធ អែនដ្រយន៍ របស់គាត់។

លោកគ្រូវុទ្ធី  ថ្លែងថា «បច្ចេកវិទ្យានិងអ៊ីនធឺណិតអាចធ្វើឱ្យ ប្រជាជនកម្ពុជា មើលឃើញកន្លែងជាច្រើននៅក្នុងពិភពលោក អានពត៌មានថ្មីៗបំផុត ទទួលបាននូវចំណេះដឹងថ្មីៗនិង រៀនពីព្រឹត្តិការណ៍នៅជុំវិញពិភពលោក “។

លោកគ្រូវុទ្ធី  គ្រោងនឹងចែករំលែកនូវជំនាញថ្មីរបស់គាត់ជាមួយនឹងសិស្សរបស់ខ្លួន។ ការស្ទង់មតិ់មួយខែបន្ទាប់ពីកម្មវិធីបារខែមតាកែវក្នុងពាក់កណ្តាលឆ្នាំ ២០១៥ បានបង្ហាញថា ៧៣% នៃអ្នកចូលរួម បានប្រើប្រាស់ជំនាញថ្មីរបស់ពួកគេ រួមបញ្ចូលទាំងការបង្កើតកំណត់ហេតុបណ្ដាញផ្ទាល់ខ្លួនរបស់ពួកគេ ការពង្រឹងសុវត្ថិភាពហ្វេសប៊ុកដោយការបង្កើតពាក្យសម្ងាត់ដែលរឹងមាំជាងមុន និង ការប្រើផែនទី ហ្គូហ្គលសម្រាប់ដឹងទិសដៅ។

Development Innovations គឺជាគម្រោង ដែលជួយអង្គការសង្គមស៊ីវិល និងក្រុមហ៊ុនបច្ចេកវិទ្យាឲ្យ បង្កើត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង សារគមនាគមន៍(ICT) ក្នុ ងការដោះស្រាយបញ្ហាប្រឈម ដើម្បីការអភិវឌ្ឍនៅកម្ពុជា។

Download this success story in PDF