អត្ថបទនេះមានជាភាសា៖ Englishវគ្គបណ្ដុះបណ្ដាលផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម អត្រាអ្នកប្រើប្រាស់ទូរស័ព្ទ និងអ៊ិនធើណិតកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយថ្មីៗនេះ Facebook បានក្លាយជាប្រភពសំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលព័ត៌មាន។ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនជាច្រើនបានប្រើប្រាស់ Facebook ជាវេទិកាមួយដើម្បីផ្ដល់ព័ត៌មាន និងផ្សព្វផ្សាយពីសកម្មភាពនានាទៅដល់អ្នកប្រើប្រាស់ និងទស្សនិកជនដែលជាគោលដៅរបស់ពួកគេ ប៉ុន្តែពួកគេខ្វះខាតជំនាញក្នុងការបង្កើតនូវសារដែលល្អ ប្រកបដោយប្រសិទ្ធភាពដើម្បីទាក់ទាញក្រុមគោលដៅរបស់ខ្លួន។ ដើម្បីបំពេញចំណុចខ្វះខាត និងដោះស្រាយបញ្ហាប្រឈមមួយនេះ Development Innovations បានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយផ្ដោតទៅលើការគ្រប់គ្រងទំព័រ Facebook ឲ្យបានជោគជ័យ និងរបៀបបង្កើតផែនការគ្រប់គ្រងការប្រើប្រាស់ Facebook ព្រមទាំងសារដែលអាចទាក់ទាញក្រុមគោលដៅរបស់លោកអ្នក។ វគ្គបណ្ដុះបណ្ដាលរយៈពេលបីថ្ងៃនេះរួមមាន៖ ការអនុវត្តផ្ទាល់ក្នុងការបង្កើតសារដែលទាក់ទាញ និងប្រើប្រាស់ Facebook Insights ការអនុវត្តផ្ទាល់ទៅលើបច្ចេកទេសក្នុងការថតរូបដោយប្រើទូរស័ព្ទដើម្បីឲ្យរូបភាពមានគុណភាពខ្ពស់ ការរចនាប្រកបដោយភាពច្នៃប្រឌិត ការបង្កើតផែនការគ្រប់គ្រងការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អង្គការរបស់លោកអ្នក បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងអាច៖ យល់ច្បាស់ពីរបៀបគ្រប់គ្រងទំព័រ Facebook ព្រមទាំងពិនិត្យ និងប្រើប្រាស់ទិន្នន័យឲ្យមានប្រសិទ្ធភាព អាចបង្កើតខ្លឹមសារដែលមានភាពរស់រវើក និងទាក់ទាញ យល់ពីរបៀបប្រើប្រាស់ឧបករណ៍មួយចំនួនដែលឥតគិតថ្លៃ និងចំណាយតិចនៅលើអ៊ិនធើណិតដើម្បីបង្កើតខ្លឹមសារ អាចបង្កើតផែនការគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អង្គការរបស់ខ្លួន ក្រុមគោលដៅ៖ អ្នកចូលរួមទាំងអស់ដែលស្ថិតក្នុងផ្នែកទីផ្សារ ឬក៏ផ្នែកទំនាក់ទំនង និងដែលមាន៖ ការទទួលខុសត្រូវក្នុងការគ្រប់គ្រងទំព័រ Facebook របស់អង្គការ ឬក្រុមហ៊ុន មានចំណេះដឹងមូលដ្ឋានក្នុងការគ្រប់គ្រងទំព័រ Facebook មានចំណាប់អារម្មណ៍ខ្លាំងក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬក៏ចាប់ផ្ដើមប្រើប្រាស់ទំព័រ Facebook ដើម្បីផ្សព្វផ្សាយពីអង្គការ ឬក្រុមហ៊ុនរបស់ខ្លួន តម្លៃ វគ្គបណ្តុះបណ្តាលសម្រាប់ អង្គការ និងស្ថាប័ន រយៈពេល៖ បីថ្ងៃ (08:00-12:00, 13:30-17:30) ចំនួនអ្នកចូលរួម៖ ច្រើនបំផុត ១០នាក់ តម្លៃ៖ ១០០០ដុល្លារ វគ្គបណ្តុះបណ្តាលសម្រាប់ បុគ្គល រយៈពេល៖ បីថ្ងៃ (08:00-12:00, 13:30-17:30) តម្លៃ៖ ១៥០ដុល្លារក្នុងម្នាក់ កាលវិភាគ៖ វគ្គបណ្ដុះបណ្ដាលដែលបើកបន្ទាប់មាន ថ្ងៃទី ០២-០៣-០៤ ខែឧសភា ឆ្នាំ ២០១៧ ថ្ងៃទី ១៣-១៤-១៥ ខែមិថុនា ឆ្នាំ ២០១៧ ថ្ងៃទី ១១-១២-១៣ ខែកក្កដា ឆ្នាំ ២០១៧ ថ្ងៃទី ១៥-១៦-១៧ ខែសីហា ឆ្នាំ ២០១៧ ចុះឈ្មោះឥឡូវនេះ ទំនាក់ទំនង Development Innovations ផ្ទះលេខ ២៩៦ ផ្លូវ ២៧១ សង្កាត់ ទូលទំពូង២ ខ័ណ្ឌ ចំការមន ភ្នំពេញ ទូរស័ព្ទ៖ (+855) 95 702 008 អីម៉ែល៖ socialmedia@development-innovations.org Meet our trainers: កញ្ញា អាត សុធាវី អ្នកគ្រប់គ្រង Innovation Lab កញ្ញា អាត សុធាវី គឺជាអ្នកគ្រប់គ្រង Innovation Lab និងជាអ្នកដឹកនាំអ្នកបង្ហាត់បង្ហាញនៃវគ្គបណ្តុះបណ្តាលនៅគម្រោង Development Innovations។ សុធាវី មានបទពិសោធការងារក្នុងក្រុមហ៊ុនផលិតកម្ម ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ហើយគាត់ក៏មានជំនាញក្នុងការផលិតវីដេអូ បង្ហាត់បង្ហាញ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ សុធាវី អាចជួយលោកអ្នកក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនង ជួយសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយសង្គម និងបង្រៀនពីដំណាក់កាលផ្សេងៗក្នុងការផលិតវីដេអូដូចជា ស្វែងយល់ពីក្រុមគោលដៅ និងសារ ការគូរក្តាសាច់រឿង ការសរសេរសាច់រឿង និងការកាត់ត។ លោក ទ្រី ឡេង អ្នកជំនាញផ្នែកទំនាក់ទំនង លោក ទ្រី ឡេង គឺជាអ្នកជំនាញផ្នែកទំនាក់ទំនងនៅគម្រោង Development Innovations។ គាត់តែងតែជឿជាក់ថាបច្ចេកវិទ្យា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជួយដោះស្រាយបញ្ហានានាក្នុងសង្គម និងធ្វើឲ្យពិភពលោកកាន់តែល្អប្រសើរជាងមុន។ គាត់មានបទពិសោធក្នុងការរៀបចំ និងអនុវត្តយុទ្ធសាស្រ្តទំនាក់ទំនងដោយប្រើប្រាស់ទិន្នន័យ និងផ្តល់ការបង្ហាត់បង្ហាញ និងការបណ្តុះបណ្តាលផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អតិថិជនយើងខ្ញុំ។ គាត់អាចជួយលោកអ្នកបានក្នុងការរៀបចំអត្ថបទ ខ្លឹមសារសំខាន់ៗ ប្រើប្រាស់ឧបករណ៍ដើម្បីមើលទិន្នន័យ និងបង្កើតផែនការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក ជី សុផាត អ្នកជំនាញផ្នែករចនាដោយឌីជីថល លោក ជី សុផាត ជាអ្នកជំនាញផ្នែករចនាដោយឌីជីថលនៅគម្រោង Development Innovations។ លោក សុផាត ស្រលាញ់ការរចនាដោយឌីធីថល ហើយគាត់បានបម្លែងគំនិតច្នៃប្រឌិតរបស់គាត់ឲ្យមានភាពរស់រវើកក្នុងគំនូររចនារបស់គាត់។ លោក សុផាត បានរចនាខ្លឹមសារសំខាន់ៗសម្រាប់កម្មវិធីមួយចំនួនដូចជា Barcamp Cambodia, Technovation Cambodia, StartUp Weekend Cambodia, Inno-tech Festival Cambodia, Mobile Camp Asia និង Google Developer Group Phnom Penh។