អត្ថបទ​នេះមានជាភាសា៖ enEnglish


ការ​ស្រាវជ្រាវ ICT របស់​ DI


ការ​សិក្សា​នេះ​ព្យាយាម​វាស់​វែង​ថា​តើ​សកម្មភាព​នេះ​សម្រេច​គោលដៅ​ដើម​របស់​វា​ក្នុង​ការ​បង្រៀន​ស្ត្រី​វ័យ​ក្មេង​ និង​ក្មេង​ស្រី​នូវ​ជំនាញ​សហគ្រិន​ភាព​បច្ចេកវិទ្យា​យ៉ាង​ដូចម្តេច។ ហើយ​តើ​វា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍ អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូចម្តេច។ ទាញ​យក
ការ​សិក្សា​នេះ​មាន​គោល​បំណង​ដើម្បី​ចាប់​យក​ការ​អនុវត្ត​ល្អ​បំផុត​ ភាពជោគជ័យ​ បញ្ហាប្រឈម​ មេរៀន​ដែល​បាន​រៀន​ពី​ការ​រចនា​ និង​ការ​អភិវឌ្ឍ​នៃ​ការ​ OpenMRS សម្រាប់​គម្រោង​នៅ​ប្រទេស​កម្ពុជា​ដែល​អនុវត្ត​ដោយ​អង្គការ​ទន្លេ​គ្លីនិកកម្ពុជា​។ ទាញយក
ការ​ស្រាវជ្រាវ​នេះ​មាន​គោល​បំណង​ដើម្បី​ស្វែង​យល់​ពី​​កត្តា​វប្បធម៌ និង​រចនា​សម្ព័ន្ធ​ដែល​ជម្រុញ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ឬ​រារាំង​ស្ត្រី​វ័យ​ក្មេង​ពី​ការ​ចូលរួម​ លើក​កម្ពស់​ខ្លួន​ និង​អ្វី​ដែល​ស្ត្រី​វ័យ​ក្មេង​ត្រូវ​ការ​ដើម្បី​អាច​ជោគជ័យ​នៅ​ក្នុង​អាជីព​ផ្នែក​បច្ចេកវិទ្យា​។ ទាញយក​
ការ​ស្រាវជ្រាវ​នេះ​កំណត់​អត្តសញ្ញាណ​ និង​គូស​បង្ហាញ​ពី​ក្រុមហ៊ុន​ឬ​អង្គការ​ដែល​ផ្តល់​នូវ​កម្មវិធី​សេវាកម្ម​ និង​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ដើម្បី​ជំរុញ​ការ​បង្កើត​ និង​ពង្រីក​នូវ​ដំណោះ​ស្រាយ​ដែល​មាន​បច្ចេកវិទ្យា​សម្រាប់​ទាំង​ការ​ច្នៃ​ប្រឌិត​សង្គម​ និង​ការ​បណ្តាក់​ទុន​ឯកជន។ ទាញយក
ការ​សិក្សា​នេះ​មាន​គោល​បំណង​ដើម្បី​ចាប់​យក​ការ​អនុវត្ត​ដែល​ល្អ​បំផុត​ ភាព​ជោគជ័យ​ បញ្ហា​ប្រឈម​ មេរៀន​ដែល​បាន​រៀន​ពី​ការ​រចនា​ និង​ការ​អភិវឌ្ឍ​គម្រោង​Technology for Education Systems Transformation (TEST) ដែល​អនុវត្ត​ដោយ​អង្គការ​អប់រំ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​។ ទាញយក
ជា​វិធីសាស្រ្ត​ស្រាវជ្រាវ​ដែល​​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​អង្គការ​នានា​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ ការ​អនុវត្ត​របស់​អង្គការ​​ដែល​មាន​លក្ខណៈ​ទូទៅ​បំផុត​សម្រាប់​ទទួល​​ព័ត៌មាន​ និង​វិធី​ដែល​អង្គភាព​ចូល​រួម​ជាមួយ​ទស្សនិកជន​ ក៏​ដូចជាអ្នកទទួលផល និងសាធារណជនទូទៅ។ ទាញយក
នេះ​ជា​ការ​សិក្សា​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ Development Innovations និង​ មូលនិធិ​អាស៊ី​ (The Asia Foundation) ពិនិត្យ​មើល​ចំណេះ​ដឹង​ ឥរិយាបថ​ និង​ការ​អនុវត្ត​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាក់ទង​នឹង​ការ​វាយ​អក្សរ ការ​សរសេរ និង​ការ​ស្វែង​រក​ជាភាសា​ខ្មែរ​ និង​កំណត់​កត្តា​ដែល​ជម្រុញ​ឱ្យ​ពួក​គេប្រើ (ឬមិនប្រើ ) អក្សរ​ខ្មែរ។ ទាញយក