អត្ថបទ​នេះមានជាភាសា៖ enEnglish


ធនធាន​សម្រាប់​បង្កើត​គម្រោង ICT


គោលការណ៍​សម្រាប់​ការ​អភិវឌ្ឍ​ឌីជីថល​ត្រូវ​បាន​យល់​ព្រម​ដោយ​ទី​ភ្នាក់ងារ USAID និង​ផ្តល់​នូវ​គោល​ការណ៍​ណែ​នាំ​ល្អៗ នៅ​ពេល​គិត​និង​រៀប​ចំ​ផែន​ការ​គម្រោង​បច្ចេកវិទ្យា​បន្ទាប់​របស់លោកអ្នក។ ទាញយក
The Field Guide to Human-Centered Design របស់​ IDEO ផ្តល់​នូវ​ដំណើរ​ការ​ ឧបករណ៍​ និង​មគ្គុទេស​ក៍​អំពី​របៀប​បង្កើត​អ្វី​ដែល​អ្នក​ប្រើ​ចូលចិត្ត។ ទាញយក
កម្មវិធី​បរិច្ចាគ​មិន​រក​ប្រាក់​ចំណេញ​កំពុង​ផ្តល់​អាជ្ញាប័ណ្ណ​ដែល​បាន​បរិច្ចាគ​ពី​បញ្ជី​អ្នក​ឧបត្ថម្ភ​បច្ចេកវិទ្យា​រួម​មាន Microsoft, Autodesk, Bitdefender និងក្រុមហ៊ុន​ជា​ច្រើនទៀត។ ចូលរួមជាមួយ ActionAid, CRDT និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។ មើល Website
The DIY ​Toolkit មាន​សំណុំ​ឧបករណ៍​យ៉ាង​ច្រើន​ដើម្បី​ជួយ​អ្នក​គិត​តាម​រយៈ​យុទ្ធសាស្ត្រ​និង​គោលដៅ​របស់​គំរោង​អ្នក។ ប្រអប់​ឧបករណ៍​នេះ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​អនុវត្ត​ការ​អភិវឌ្ឍន៍​ដើម្បី​បង្កើត​ អនុម័ត​ឬ​សម្រប​គំនិត​ដែល​អាច​ផ្តល់​លទ្ធផល​ល្អ​ប្រសើរ។ មើល Website
ជា​កម្មវិធី​ web-based infographic ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​លក្ខណៈ​ពិសេស​មើល​ទៅ​មាន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ប្រើ​ theme គំរូដែល​មាន​ស្រាប់​ជា​ច្រើន​។ មើល Website
ជា​​ web-based data visualization​ និង inforgraphic មួយ​ទៀត​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​ charts, infographics, ផែន​ទី​និង​របាយ​ការណ៍​។ មើល Website
CommCare គឺ​ជា​កម្មវិធី​ទូរស័ព្ទ​បើក​ចំហរ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ការ​គ្រប់គ្រង​អតិថិជន​ ការ​គាំទ្រ​ការ​សម្រេច​ចិត្ត​និង ទំនាក់ទំនង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា។ មានជាភាសាខ្មែរផងដែរ។ ត្រូវ​ការ​ជំនួយ​? MEDIA One អាច​នឹង​ជួយ​លោកអ្នក​បាន​។ មើល Website
KoBoToolbox គឺ​ជា​​ឧបករណ៍​មួយ​ផ្សេង​ទៀត​សំរាប់​ការ​ប្រមូល​ទិន្ន័យ​ សំរាប់​ប្រើ​​ក្នុង​។ នឹងមានជាភាសាខ្មែរឆាប់ៗនេះ។ ត្រូវ​ការ​ជំនួយ​? Cooperation Committee for Cambodia (CCC) អាច​នឹង​ជួយ​លោកអ្នក​បាន​។ មើល Website
The Easy Guide to Mobile Data Collection ពី​ School of Data គឺ​ជា​មគ្គុទេសក៍​ដែល​អាច​ជួយ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចង់​ស្វែង​រក​ការ​ប្រើប្រាស់​ឧបករណ៍​ចល័ត​សម្រាប់​តំរូវ​ការ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​របស់​ពួកគេ។ ទាញយក