អត្ថបទ​នេះមានជាភាសា៖ enEnglish


ធនធាន​សម្រាប់​ការ​បង្រៀន​ ICT របស់​ DI


Development Innovations បាន​បង្កើត​សៀវភៅ​ណែនាំ​សម្រាប់​ការ​បណ្តុះបណ្តាល​វីដេអូ​មូលដ្ឋាន​របស់​យើង​ លោក​អ្នក​អាច​ទាញ​យក​វា​បាន​នៅ​ខាង​ក្រោម។ ទាញ​យក​ឯកសារ​ជា​ភាសា​ខ្មែរ​ ទាញ​យក​ឯកសារ​​ជា​ភាសា​អង់គ្លេស​
Development Innovations ក៏​បាន​បង្កើត​សៀវភៅ​ណែនាំ​សម្រាប់​ការ​បណ្តុះបណ្តាល​ Smartphone Video លោក​អ្នក​អាច​ទាញ​យក​វា​បាន​នៅ​ខាង​ក្រោម។ ទាញយក
Development Innovations បាន​បង្កើត​វគ្គ​បណ្តុះបណ្តាល​បណ្តាញ​សង្គម​រយៈពេល ៣ ថ្ងៃ​ដោយ​ផ្តោត​លើ​របៀប​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​ដែល​ទទួល​បាន​ជោគជ័យ​និង​បង្កើត​ផែនការ​សកម្មភាព​សាមញ្ញ​ដើម្បី​ធ្វើ​ឲ្យ​​មាតិកា​កាន់​តែ​​ទាក់ទាញ។ ទាញយក
សហការ​បង្កើត​ឡើង​ដោយ​ CCC និង DI សៀវភៅ​ណែនាំ​នេះ​ផ្តល់​គន្លឺះ​អនុវត្ត​​ដល់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាពិសេស​ Facebook ដើម្បី​ប្រាស្រ័យ​ទាក់ទង​ព័ត៌មាន​សំខាន់ៗ។ ទាញ​យក​​ឯកសារ​​​ជា​ភាសា​ខ្មែរ​ ទាញ​យក​ឯកសារ​​ជា​ភាសា​អង់គ្លេស​
សហការ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ 17 Triggers និង DI ក្នុងឆ្នាំ ២០១៤ សៀវភៅ​ណែនាំ​នេះ​គឺ​ជា​កម្មវិធីបណ្តុះ​បណ្តាល​ជាក់​ស្តែង​មួយ​សម្រាប់​អ្នក​គ្រប់គ្រង​កម្មវិធី និង​អ្នក​បច្ចេកទេស​ដែល​កំពុង​អភិវឌ្ឍ​ដំណោះ​ស្រាយ​ព័ត៌មាន​វិទ្យា​ និង​បច្ចេកវិទ្យា​គមនាគមន៍​នៅ​កម្ពុជា។ ទាញ​យក​​ឯកសារ​​ជា​ភាសា​ខ្មែរ ទាញ​យក​​ឯកសារ​​ជា​ភាសា​អង់គ្លេស​


ធនធាន​សម្រាប់​បង្កើត​គម្រោង ICT


គោលការណ៍​សម្រាប់​ការ​អភិវឌ្ឍ​ឌីជីថល​ត្រូវ​បាន​យល់​ព្រម​ដោយ​ទី​ភ្នាក់ងារ USAID និង​ផ្តល់​នូវ​គោល​ការណ៍​ណែ​នាំ​ល្អៗ នៅ​ពេល​គិត​និង​រៀប​ចំ​ផែន​ការ​គម្រោង​បច្ចេកវិទ្យា​បន្ទាប់​របស់លោកអ្នក។ ទាញយក
The Field Guide to Human-Centered Design របស់​ IDEO ផ្តល់​នូវ​ដំណើរ​ការ​ ឧបករណ៍​ និង​មគ្គុទេស​ក៍​អំពី​របៀប​បង្កើត​អ្វី​ដែល​អ្នក​ប្រើ​ចូលចិត្ត។ ទាញយក
កម្មវិធី​បរិច្ចាគ​មិន​រក​ប្រាក់​ចំណេញ​កំពុង​ផ្តល់​អាជ្ញាប័ណ្ណ​ដែល​បាន​បរិច្ចាគ​ពី​បញ្ជី​អ្នក​ឧបត្ថម្ភ​បច្ចេកវិទ្យា​រួម​មាន Microsoft, Autodesk, Bitdefender និងក្រុមហ៊ុន​ជា​ច្រើនទៀត។ ចូលរួមជាមួយ ActionAid, CRDT និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​។ មើល Website
The DIY ​Toolkit មាន​សំណុំ​ឧបករណ៍​យ៉ាង​ច្រើន​ដើម្បី​ជួយ​អ្នក​គិត​តាម​រយៈ​យុទ្ធសាស្ត្រ​និង​គោលដៅ​របស់​គំរោង​អ្នក។ ប្រអប់​ឧបករណ៍​នេះ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​អនុវត្ត​ការ​អភិវឌ្ឍន៍​ដើម្បី​បង្កើត​ អនុម័ត​ឬ​សម្រប​គំនិត​ដែល​អាច​ផ្តល់​លទ្ធផល​ល្អ​ប្រសើរ។ មើល Website
ជា​កម្មវិធី​ web-based infographic ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​លក្ខណៈ​ពិសេស​មើល​ទៅ​មាន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ប្រើ​ theme គំរូដែល​មាន​ស្រាប់​ជា​ច្រើន​។ មើល Website
ជា​​ web-based data visualization​ និង inforgraphic មួយ​ទៀត​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​បង្កើត​ charts, infographics, ផែន​ទី​និង​របាយ​ការណ៍​។ មើល Website
CommCare គឺ​ជា​កម្មវិធី​ទូរស័ព្ទ​បើក​ចំហរ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​ប្រមូល​ទិន្នន័យ​ ការ​គ្រប់គ្រង​អតិថិជន​ ការ​គាំទ្រ​ការ​សម្រេច​ចិត្ត​និង ទំនាក់ទំនង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា។ មានជាភាសាខ្មែរផងដែរ។ ត្រូវ​ការ​ជំនួយ​? MEDIA One អាច​នឹង​ជួយ​លោកអ្នក​បាន​។ មើល Website
KoBoToolbox គឺ​ជា​​ឧបករណ៍​មួយ​ផ្សេង​ទៀត​សំរាប់​ការ​ប្រមូល​ទិន្ន័យ​ សំរាប់​ប្រើ​​ក្នុង​។ នឹងមានជាភាសាខ្មែរឆាប់ៗនេះ។ ត្រូវ​ការ​ជំនួយ​? Cooperation Committee for Cambodia (CCC) អាច​នឹង​ជួយ​លោកអ្នក​បាន​។ មើល Website
The Easy Guide to Mobile Data Collection ពី​ School of Data គឺ​ជា​មគ្គុទេសក៍​ដែល​អាច​ជួយ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចង់​ស្វែង​រក​ការ​ប្រើប្រាស់​ឧបករណ៍​ចល័ត​សម្រាប់​តំរូវ​ការ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​របស់​ពួកគេ។ ទាញយក


ការ​ស្រាវជ្រាវ ICT របស់​ DI


ការ​សិក្សា​នេះ​ព្យាយាម​វាស់​វែង​ថា​តើ​សកម្មភាព​នេះ​សម្រេច​គោលដៅ​ដើម​របស់​វា​ក្នុង​ការ​បង្រៀន​ស្ត្រី​វ័យ​ក្មេង​ និង​ក្មេង​ស្រី​នូវ​ជំនាញ​សហគ្រិន​ភាព​បច្ចេកវិទ្យា​យ៉ាង​ដូចម្តេច។ ហើយ​តើ​វា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍ អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូចម្តេច។ ទាញ​យក
ការ​សិក្សា​នេះ​មាន​គោល​បំណង​ដើម្បី​ចាប់​យក​ការ​អនុវត្ត​ល្អ​បំផុត​ ភាពជោគជ័យ​ បញ្ហាប្រឈម​ មេរៀន​ដែល​បាន​រៀន​ពី​ការ​រចនា​ និង​ការ​អភិវឌ្ឍ​នៃ​ការ​ OpenMRS សម្រាប់​គម្រោង​នៅ​ប្រទេស​កម្ពុជា​ដែល​អនុវត្ត​ដោយ​អង្គការ​ទន្លេ​គ្លីនិកកម្ពុជា​។ ទាញយក
ការ​ស្រាវជ្រាវ​នេះ​មាន​គោល​បំណង​ដើម្បី​ស្វែង​យល់​ពី​​កត្តា​វប្បធម៌ និង​រចនា​សម្ព័ន្ធ​ដែល​ជម្រុញ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ ឬ​រារាំង​ស្ត្រី​វ័យ​ក្មេង​ពី​ការ​ចូលរួម​ លើក​កម្ពស់​ខ្លួន​ និង​អ្វី​ដែល​ស្ត្រី​វ័យ​ក្មេង​ត្រូវ​ការ​ដើម្បី​អាច​ជោគជ័យ​នៅ​ក្នុង​អាជីព​ផ្នែក​បច្ចេកវិទ្យា​។ ទាញយក​
ការ​ស្រាវជ្រាវ​នេះ​កំណត់​អត្តសញ្ញាណ​ និង​គូស​បង្ហាញ​ពី​ក្រុមហ៊ុន​ឬ​អង្គការ​ដែល​ផ្តល់​នូវ​កម្មវិធី​សេវាកម្ម​ និង​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ដើម្បី​ជំរុញ​ការ​បង្កើត​ និង​ពង្រីក​នូវ​ដំណោះ​ស្រាយ​ដែល​មាន​បច្ចេកវិទ្យា​សម្រាប់​ទាំង​ការ​ច្នៃ​ប្រឌិត​សង្គម​ និង​ការ​បណ្តាក់​ទុន​ឯកជន។ ទាញយក
ការ​សិក្សា​នេះ​មាន​គោល​បំណង​ដើម្បី​ចាប់​យក​ការ​អនុវត្ត​ដែល​ល្អ​បំផុត​ ភាព​ជោគជ័យ​ បញ្ហា​ប្រឈម​ មេរៀន​ដែល​បាន​រៀន​ពី​ការ​រចនា​ និង​ការ​អភិវឌ្ឍ​គម្រោង​Technology for Education Systems Transformation (TEST) ដែល​អនុវត្ត​ដោយ​អង្គការ​អប់រំ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​។ ទាញយក
ជា​វិធីសាស្រ្ត​ស្រាវជ្រាវ​ដែល​​ងាយ​ស្រួល និង​ឆាប់​រហ័ស​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​អង្គការ​នានា​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ ការ​អនុវត្ត​របស់​អង្គការ​​ដែល​មាន​លក្ខណៈ​ទូទៅ​បំផុត​សម្រាប់​ទទួល​​ព័ត៌មាន​ និង​វិធី​ដែល​អង្គភាព​ចូល​រួម​ជាមួយ​ទស្សនិកជន​ ក៏​ដូចជាអ្នកទទួលផល និងសាធារណជនទូទៅ។ ទាញយក
នេះ​ជា​ការ​សិក្សា​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ Development Innovations និង​ មូលនិធិ​អាស៊ី​ (The Asia Foundation) ពិនិត្យ​មើល​ចំណេះ​ដឹង​ ឥរិយាបថ​ និង​ការ​អនុវត្ត​របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាក់ទង​នឹង​ការ​វាយ​អក្សរ ការ​សរសេរ និង​ការ​ស្វែង​រក​ជាភាសា​ខ្មែរ​ និង​កំណត់​កត្តា​ដែល​ជម្រុញ​ឱ្យ​ពួក​គេប្រើ (ឬមិនប្រើ ) អក្សរ​ខ្មែរ។ ទាញយក


ការ​ស្រាវ​ជ្រាវពី​ប្រព័ន្ធអេកូឡូស៊ី ICT


ការ​ស្រាវជ្រាវ​របស់ Raintree ផ្តល់​នូវ​ការ​វិភាគ​ឯករាជ្យ​នៃ​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា​ឆ្នាំ ២០១៨ ដែល​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​មាន​ស្រាប់​និង​ទស្សន​វិស័យ​សម្រាប់​អនាគត​នៃ​វិស័យ​នេះ។
ទាញយក
ការ​សិក្សា​ស្រាវជ្រាវ​មាន​គោល​បំណង​ផ្តល់​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា​ និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​ដោយ​វាយ​តម្លៃ​ពី​គំលាត ជំនាញ​ដែល​មាន​ស្រាប់​នៅ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ឌីជីថល​ និង​ស្វែង​រក​ជម្រើស​គោល​នយោបាយ។ ទាញ​យក
ការ​សិក្សា​ស្រាវជ្រាវ​របស់​ BBC Media Action ដើម្បី​ពិនិត្យ​មើល​របៀប​ដែល​យុវជន​កម្ពុជា​ចូល​ប្រើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​គ្នា។ វា​ផ្តល់​នូវ​លទ្ធផល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ អ៊ិនធឺណិត​ ទូរទស្សន៍​ និង​វិទ្យុ​ក្នុង​ចំណោម​យុវជន។ ទាញយក
ជា​បណ្ដំ​នៃ​ធនធាន​សម្រាប់​ទទួល​បាន​ការ​វាយ​តម្លៃ​អំពី​យេនឌ័រ និង ICTផ្តល់​ជូន​ដៃ​គូ​ដែល​កំពុង​ប្រតិបត្តិ​និង​រៀប​ចំ​ផែនការ​នៅ​នឹង​កន្លែង​ដោយ​ប្រើ​ឧបករណ៍​ដែល​បាន​ស្រាវជ្រាវ​យ៉ាង​ល្អ​ដែល​លោកអ្នក​អាច​ប្រើ​ដើម្បី​ទទួល​បាន​ទិន្នន័យ​ស្តីពី​ការ​ចូល​រួម​​របស់​ស្ត្រី​និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍​ ICT ផ្សេង​ទៀត។ ទាញ​យក​
របាយការណ៍​ផ្អែក​លើ​ការ​ស្ទង់​មតិ​តំណាង​ទូទាំង​ប្រទេស​នៃ​គ្រួសារ​និង បុគ្គល​ធ្វើ​ដោយ DIRSI, LIRNEasia និង Research ICT Africa ។ ទាញយក