កម្រង​អត្ថបទ​អ្នក​ច្នៃ​បង្កើត​វ័យក្មេង​(Young​ Creator​ Series​) នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​

អត្ថបទ​នេះមានជាភាសា៖ enEnglish

Kate

ដោយ​ Kate Heuisler

Chief of Party
Development Innovations


ក្នុងរយៈពេល​ ៥ឆ្នាំ​ចុងក្រោយ​នេះ​ ខ្ញុំ​បាន​ជួប​ជាមួយ​មនុស្ស​ដែល​ឆ្លាតវៃ​ មាន​ទេ​ពស​កោសល្យ​ និង​មាន​ភាព​ប៉ិនប្រសប់​បំផុត​នៅក្នុង​អាជីព​ការងារ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ធ្វើការ​នៅក្នុង​ប្រទេស​ចំនួន​ ១៦​នៅ​ទូទាំង​ពិភពលោក​ ហើយ​គម្រោង​ Development​ Innovations​ បាន​បង្ហាញ​ឱ្យ​ខ្ញុំ​យល់​ពី​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន​ ព្រមទាំង​បទ​ពិសោធន៍​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន​។

ខ្ញុំ​ ហើយនិង​ក្រុមការងារ​គម្រោង​ Development​ Innovations​ បាន​ធ្វើការ​ជាមួយ​ក្រុម​មនុស្ស​គ្រប់​វ័យ​ និង​ស្ទើរតែ​គ្រប់​វិស័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ យើងខ្ញុំ​បាន​លឺ​ពី​រឿងរ៉ាវ​គួរ​ឱ្យ​កត់សម្គាល់​ជាច្រើន​ ពី​ស្ត្រី​មេផ្ទះ​ដល់​សហគ្រិន​ដែល​កំពុង​ពង្រីក​អាជីវកម្ម​ ពី​សិស្ស​វិទ្យាល័យ​នារី​ដឹកនាំ​ក្នុង​ការ​សរសេរ​កូដ​ ទៅកាន់​សកម្មជន​បរិស្ថាន​ដែល​ចង់​ឱ្យ​ប្រទេស​កម្ពុជា​មាន​បរិស្ថាន​ស្អាត​។ យើងខ្ញុំ​បាន​ប្រាប់​ពី​រឿង​រ៉ាង​ទាំងអស់​នេះ​តាមរយៈ​ការ​សរសេរ​ប្លុក​ និង​រឿងរ៉ាវ​ជាច្រើន​ទៀត​តាមរយៈ​វីដេអូ​ ជាពិសេស​ រឿងរ៉ាវ​ផ្តោត​សំខាន់​លើ​មនុស្ស​ ដែល​និយាយ​អំពី​អ្នក​ដែល​បាន​ប្រើប្រាស់​ការ​ច្នៃ​បង្កើត​ដើម្បី​កែ​លម្អ​ជីវិត​របស់​ពួកគេ​ និង​តាមរយៈ​កម្រង​វីដេអូ​របស់ NearyIdols ដែល​បាន​បង្ហាញ​ពី​គំរូ​សំ​ខាន់​ៗក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​អាជីវកម្ម​។

ដោយសារតែ​គម្រោង​ Development​ Innovations​ នឹង​ត្រូវ​បញ្ចប់​ឆាប់​ៗនេះ​ យើងខ្ញុំ​ចង់​ចែករំលែក​ពី​រឿងរ៉ាវ​ចុងក្រោយ​មួយចំនួន​តាមរយៈ​កម្រង​អត្ថបទ​អ្នក​ច្នៃ​បង្កើត​វ័យក្មេង​ ហើយនឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយនេះ​។ កម្រង​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អ្នកប្រើ​ប្រាស់​ចុងក្រោយ​នៃ​សេវាកម្ម​របស់​ពួក​យើង​ ហើយ​ពួកគាត់​គឺជា​ក្រុម​យុវវ័យ​ដែ​លមានឥ​ទិ្ធ​ពល​នៅក្នុង​សង្គម​ស៊ីវិល​ វិស័យ​បច្ចេកវិទ្យា​ អប់រំ​ អភិរក្ស​ និង​អាជីវកម្ម​។ ពួក​យើង​បាន​មើលឃើញ​ពី​ការ​ផ្លាស់​ប្តូរ​របស់​ពួកគេ​ម្នា​ក់ៗ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ហើយ​ និង​ប្រាកដ​ចង់​ឱ្យ​អ្នក​បាន​ស្គាល់​ពី​ពួកគេ​ផង​ដែរ​។

កម្រង​នេះ ​គឺជា​ការ​ប្រមូល​ផ្តុំ​នៃ​អ្នក​ផ្លាស់ប្ដូរ​ អ្នក​ច្នៃ​បង្កើត​ និង​អ្នក​ហ៊ាន​ទទួល​ហានិភ័យ​! ត្រៀមខ្លួន​ដើម្បី​ទទួលការ​ជំរុញ​គំ​និ​តថ្មី​ៗ!។