រឿងរ៉ាវ​របស់​លោក​វាសនា​៖ ការ​ជួយ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ប្រាប់​ពី​រឿងរ៉ាវ​របស់​ខ្លួនឯង​

អត្ថបទ​នេះមានជាភាសា៖ enEnglish

Georgi

By Georgi Simpkin

Communications Consultant


សព្វថ្ងៃ​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​នៅ​ឯអង្គការ​ Heifer International ក្នុង​ទីក្រុង​ភ្នំពេញ​ លោ​កព្រំ​ វាសនា​បាន​ធំ​ដឹង​ក្ដី​នៅក្នុង​សហគមន៍​ក្រីក្រ​មួយ​ក្នុង​ខេត្ត​កណ្តា​ល។ ជា​កុមារ​ឈ្លាសវៃ​ម្នាក់​ លោក​តែងតែ​ក្រោក​ពី​គេង​នៅ​ម៉ោង៤ភ្លឺ​ដើម្បី​ទៅ​សាលារៀន​។ គាត់​គឺជា​សមាជិក​ដំបូង​គេ​នៅក្នុង​គ្រួសារ​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ និង​ទទួល​បានការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ចំនួន២ពី​បរទេស​។ គាត់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ក្លាយជា​រូបលោក​សព្វថ្ងៃ​នេះ​។ រឿងរ៉ាវ​របស់​គាត់​ជាមួយ​គម្រោង​ Development​ Innovations​ បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ២០១៨​ នៅពេល​ដែល​គាត់​ត្រូវ​បាន​តែងតាំង​ពី​អង្គការ​ គណកម្មា​ធិ​កា​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ (CCC​) ដើម្បី​ក្លាយជា​គ្រូបង្វឹក​បច្ចេកទេស​វីដេអូ​ដែល​ជាផ្នែក​មួយ​នៃ​ការ​សហ​ការណ៍​រវាង​អង្គការ​ CCC​ និង​គម្រោង​ DI​ ដើម្បី​ធ្វើ​ឱ្យ​សេវាកម្ម​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ និង​គមនាគមន៍​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​។   

ក្នុងនាម​ជា​អ្នក​ប្រាប់​រឿងរ៉ាវ​ម្នាក់​ លោក​វាសនា​បាន​បញ្ចប់​វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​ដោយ​មិន​មាន​ភាពលំបាក​។ លោក​វាសនា​បាន​និយាយ​ថា​៖ “មុន​ពេល​ខ្ញុំ​ធ្វើការ​ជាមួយ​ DI​ ខ្ញុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ផ្នែក​វីដេអូ​ពី​ការងារ​ចាស់​របស់ខ្ញុំ​ហើយ​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា​អាច​ចែករំលែក​ជំនាញ​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​បាន​ដោយ​របៀបណា​។ ប៉ុន្តែ​នៅពេល​ដែល​ខ្ញុំ​បាន​មកដល់​ DI​ ពួកគាត់​បា​នប​ណ្តុះ​បណ្តាលខ្ញុំ​ពី​របៀប​ចែករំលែក​ចំណេះដឹង​របស់ខ្ញុំ។​” ក្នុងរយៈពេល១៥ខែ​នៃ​បេសកកម្ម​របស់​គាត់​នៅ​ DI​ លោក​វាសនា​បា​នប​ណ្តុះ​បណ្តា​លម​នុស្ស​ជាង១០០នាក់​តាមរយៈ​វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​របស់​ DI​។ លោក​វាសនា​បាន​និយាយ​ថា​៖ “ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​សិស្សរបស់​ខ្ញុំ​បាន​រៀន​ជាមួយ​ខ្ញុំ​ ហើយ​ពួកគាត់​អាច​ផលិត​វីដេអូ​បាន​ដោយខ្លួនឯង​បន្ទាប់ពី​វគ្គប​ណ្តុះបណ្តា​លនោះ​។ នៅពេល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ DI​ ខ្ញុំ​បាន​ព្យាយាម​វិភាគ​ពាក្យ​ថា​ នវានុវត្តន៍​ (Innovation​) និង​អត្ថន័យ​របស់​វា​។ ខ្ញុំ​ជឿជាក់​ថា​ពាក្យ​នេះ​មានន័យថា​ពួក​យើង​អាចប​ង្កើត​អ្វី​ដែល​ថ្មី​ ហើយ​ក្រុមការងារ​ DI​ បាន​ផ្តល់​សិ​ទិ្ធ​ឱ្យ​ខ្ញុំ​ក្នុង​កា​រស​ម្រ​ចចិត្ត​ដែល​ជួយ​ឱ្យ​សិស្សរបស់​ខ្ញុំ​មាន​ភាព​ច្នៃប្រឌិត​។”

នៅពេល​ដែល​លោក​វាសនា​បាន​ធ្វើ​នៅ​ DI​ ហើយ​ គាត់​ក៏​ចង់​ស្វែងយល់​បន្ថែម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​។ ក្រុមការងារ​DI​ បាន​ស្នើសុំ​ឱ្យ​គាត់​ធ្វើ​បច្ចុប្បន្នភាព​ (Update​) សៀវភៅ​ណែនាំ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ដើម្បី​ផ្តល់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​នូវ​ការណែនាំ​ជាក់​ស្តែងអំពី​របៀប​ប្រាស្រ័យ​ទាក់ទង​ឱ្យ​កាន់តែ​មា​នប្រសិ​ទិ្ធ​ភាព​។ លោក​វាសនា​បាន​និយាយ​ថា​៖ “ពួកគាត់​បាន​ផ្តល់​ឱកាស​ និង​ទំនុកចិត្ត​មក​ខ្ញុំ​ក្នុង​ការ​ធ្វើ​សៀវភៅ​នេះ​។ នៅពេល​ដែល​ខ្ញុំ​ធ្វើ​បច្ចុប្បន្ន​នោះ​ ខ្ញុំ​ចាប់ផ្តើម​រៀន​ពី​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយ​បន្ទាប់មក​ខ្ញុំ​ក៏បាន​នាំ​យក​ព័ត៌មាន​នេះ​ទៅកាន់​ដៃគូ​របស់​អង្គការ​ CCC​។ ខ្ញុំ​បាន​ធ្វើដំណើរ​ទៅតាម​ខេត្ត​ជាច្រើន​ និង​បាន​ចែករំលែក​ព័ត៌មាន​ពី​សៀវភៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ DI​ ទៅកាន់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​នៅ​តាម​ជនបទ​។ ពួកគាត់​ពិតជា​ត្រូវការ​ជំនួយ​នេះ​ណាស់​។”

នៅពេល​ដែល​លោក​វាសនា​មក​ពី​តាម​ខេត្ត​ហើយ​ត្រឡប់ទៅ​ការិយាល័យ​របស់​អង្គការ​ CCC​ វិញ​ គាត់​មិន​អាច​រង់ចាំ​ដើម្បី​ចែករំលែក​អ្វី​ដែល​បាន​រៀន​ពី​វគ្គប​ណ្តុះ​បណ្តា​លរបស់​គាត់​នៅ​ DI​ ជាមួយនឹង​សមាជិក​របស់​អង្គការ​ CCC​  ​ក៏ដូចជា​ជាមួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិ​ជាង១៦០ទៀត​ទេ​។ លោក​វាសនា​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​កំណត់​តម្លៃ​សម្រាប់​វគ្គប​ណ្តុះ​បណ្តា​លវីដេអូ​ ការផលិត​ សម្ភារៈ​ និង​ការ​ចំណាយ​ក៏ដូចជា​វិធី​ដើម្បី​ផ្សព្វផ្សាយ​វគ្គប​ណ្តុះបណ្តា​លវីដេអូ​ និង​សេវាកម្ម​ការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្តា​ញសង្គម​ទៅដល់​សមាជិក​របស់​អង្គការ​ CCC​។” គាត់​ក៏បាន​ធ្វើ​ផែនការអាជីវកម្ម​របស់​អង្គការ​ CCC​ បន្ទាប់ពី​គាត់​បាន​ចូល​វគ្គប​ណ្តុះ​បណ្តា​លរបស់​DI​ អំពី​របៀប​នៃ​ការ​ធ្វើ​ផែនការអាជីវកម្ម​មូលដ្ឋាន​ផង​ដែរ​។ ២ឆ្នាំក្រោយ​មក​ វគ្គប​ណ្តុះ​បណ្តា​លនោះ​នៅតែ​ដំណើរ​នៅ​អង្គការ​ CCC​ ដដែល​ ហើយក៏​បាន​ទាក់ទាញ​សមាជិក​របស់​ CCC​ និង​អ្នក​មិនមែន​ជាស​មា​ជិ​កដែល​មក​ពីសង្គម​ស៊ីវិល​ផង​ដែរ​។ 

លោក​សឿង​ សា​រឿន​ដែល​ជានា​យក​ប្រតិ​បត្តិ​របស់​អង្គការ​ CCC​ បាន​មានប្រសាសន៍​ថា​ “មតិយោបល់​ពី​សមាជិក​របស់​ពួក​យើ​ងទៅ​លើ​វគ្គប​ណ្តុះ​បណ្តា​លវីដេអូ​របស់​លោក​វាសនា​មាន​ភាព​វិជ្ជមាន​។ពួកគាត់បាន​ចែករំលែក​ពី​របៀប​ដែល​ចំណេះដឹង​ និង​ជំនាញ​ដែល​បាន​មក​ពី​វគ្គប​ណ្តុះ​បណ្តា​លនោះ​ជួយ​ឱ្យ​គុណភាព​នៃ​វីដេអូ​របស់​ពួកគាត់​មាន​ភាព​ប្រសើរ​ឡើង​។ វគ្គប​ណ្តុះ​បណ្តា​លនោះ​បាន​ជួយ​ពួកគាត់​ឱ្យ​ទទួល​បាន​គាំទ្រ​កាន់តែ​ច្រើន​សម្រាប់​កម្មវិធី​របស់​ពួកគាត់​ រួមមាន​ទាំង​ការ​កើនឡើង​នៃ​អ្នកចូលរួម​ និង​ការ​ផ្សព្វផ្សាយ​ទៅដល់​ទស្សនិកជន​សំ​ខាន់​ៗរបស់​ពួកគាត់ផង​ដែរ​។” លោក​សា​រឿន​បាន​បន្ត​ទៀត​ថា​៖ “លោក​វាសនា​ក៏បាន​ចែករំលែក​នូវ​ចំណេះដឹង​របស់​គាត់​ជាមួយ​ក្រុមការងារ​ CCC​ ជា​រៀងរាល់ថ្ងៃ​សុក្រ​ និង​វេទិកា​ CCC​ ផង​ដែរ​។ បន្ទាប់ពី​បទ​ពិសោធន៍​របស់​គាត់​ជាមួយ​ DI​ គាត់​បាន​ធ្វើការ​ជាមួយ​សមាជិក​របស់​គាត់​បាន​យ៉ាង​ល្អ​ និង​មាន​ភាព​ស្វាហាប់​ជាមួយ​ក្រុមការងារ​ CCC​ ផង​ដែរ​។” វាសនា​បាន​និយាយ​ថា​៖ “DI​ បាន​ជួយ​ណែនាំ​នូវ​គំនិត​បច្ចេក​វិទ្យា​ថ្មី​ៗដល់​សង្គម​ស៊ីវិល​។” គាត់​បាន​បន្ថែម​ទៀត​ថា​៖ “ពួកគាត់​ដូចជា​ស្ពាន​ដែល​នាំ​យក​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗ និង​លើកកម្ពស់​ការយល់​ដឹងពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​។ ពួកគាត់​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​ រួម​ទាំង​ខ្ញុំ​ផង​ដែរ​។”