ខ្ញុំ​ឈ្មោះ​រចនា ខ្ញុំ​សរសេរ​កូដ ហើយ​ខ្ញុំ​ឃ្យូត!

អត្ថបទ​នេះមានជាភាសា៖ enEnglish

ដោយ សៀង សុខចេង, សហស្ថាបនិក, វប្បធម៌

 

មាន​នរណាដែលធ្លាប់លឺពី #IamRachana អត់? មិនមែន​តារា​ឈ្មោះ​អៀម​​រចនា​នោ​ះ​ទេ​ណា តែ​ជា​ទំព័រ​របស់​តួ​អង្គ​រចនា បង្កើត​ឡើង​ដោយ USAID’S Development Innovations (ហៅ​កាត់​ថា DI)។

រចនា​គឺ​ជា អ្នក​នាំ​ពាក្យ​របស់​កម្មវិធី​ប្រកួតTechnovationហើយ​ក៏​ជា​អ្នក​នាំ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​ក្មេង​ស្រីៗ​ខ្មែរ​យើង​ចូល​ប្រឡូក​ក្នុង​វិស័យ​សរសេរ​កូដ និង​វិទ្យាសាស្ត្រ​ស្ទែម (STEM) ទូទៅ​ច្រើន​ជាង​មុន​ផង​ដែរ!

មិន​មែន​ចង់​រអ៊ូ​ទេ តែ​កាល​ពី​ស្មេរ​នៅ​តូច ហេតុ​អី​គ្មាន​រចនា​មក​ជួយ​លើក​ទឹក​ចិត្ត​នឹង​គេ​អញ្ចឹង? បើ​មាន ប្រហែល​ជា​ឥលូវ​ចេះ​កូដ​វ៉ិបសាយ​នេះ មិនមែន​ចេះ​តែ​សរសេរ​អត្ថបទ​បែក​អូរ​ហូរ​ស្ទឹង ហើយ​ភ័យ​លួស​ព្រលឹង​ចុង​សក់​ពេល​វា​គាំង​ម្តងៗ​នោះ​ទេ!

តែ​បើ​នៅ​តែ​រអ៊ូ​អាណិត​ខ្លួន​អញ្ចឹង​ក៏​វា​មិន​បាន​ការ ព្រោះ​ថា​ទោះ​បើ​ពេល​ស្មេរ​នៅ​តូច​មិន​មាន​រចនា​នឹង​គេ​ក៏​ដោយ ក៏​ឥលូវ​នេះ​មាន​ឱកាស​បាន​ជួយ​ផ្សព្វផ្សាយ​រចនា​ឲ្យ​អាច​ទៅ​ផ្លាស់​ប្តូរ​ជីវិត​របស់​ក្មេងៗ​ជា​ច្រើន​ផ្សេង​ដែរ ដោយ​ហេតុ​វប្បធម៌​ទើប​បាន​ចាប់​ដៃ​គ្នា​ជាមួយ​ក្រុម​ការងារ​ខាង DI ដើម្បី​គូរ​រូប​ត្លុក​បង្ហាញ​ពី​ជីវិត​របស់​ក្មេង​តូច​រចនា​មួយ​នេះ!

ទោះ​ជា​យើង​អាយុ​ប៉ុន្មាន​ក៏​ដោយ ក៏​ខ្ញុំ​ជឿ​ថា ជីវិត​របស់​រចនា​អាច​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​បន្ត​រៀន បន្ត​រុករក បន្ត​ធ្វើ​រឿង​ល្អ និង​បន្ត​ក្រង​សក់​ទីទុយ​ដដែល! អាន​រូប​ត្លុក​គួរ​ឲ្យ​ស្រឡាញ់​ខាង​ក្រោម​ទៅ​ដឹង​ហើយ!

ចង់​មើល​ត​ភាគ​ទៀត​អត់? ចុច like ទំព័រ​ហ្វេស​ប៊ុក​របស់​រចនាហើយ​តាម​ដាន​គាត់​ទៅ​ណា! 

មាតិការនេះត្រូវបានបង្កើតឡើងដោយ វប្បធម៌