មហោស្រព​ជាតិ​ស្ដី​ពី​វិទ្យាសាស្ត្រ ​និង​វិស្វកម្ម​លើក​ទី​៥​៖ ឱកាស​ផ្សា​ភ្ជាប់​ជាមួយ​នឹង​អ្នក​ច្នៃ​បង្កើត​វ័យ​ក្មេង​រាប់​ពាន់​នាក់

អត្ថបទ​នេះមានជាភាសា៖ enEnglish

Leng TRI

ដោយ ទ្រី​ ឡេង

Communications Specialist
Development Innovations


ចាប់​តាំង​ពី​ការ​បង្កើត​ដំបូង​ក្នុង​ពី​ឆ្នាំ​២០១៥ កម្មវិធី​មហោស្រព​ជាតិ​ស្ដី​ពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​បាន​រីក​ចម្រើន​ជា​ខ្លាំង​នៅ​ក្នុង​កំឡុង​ពេល​៥​កន្លង​មក​នេះ ហើយ​ក៏​បាន​ក្លាយ​ជា​កម្មវិធី​ស្ទែម (STEM – Science Technology Engineering Mathematics) មួយ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​។ ដូច​កាល​ពី​ឆ្នាំ​មុន​ដែរ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់ទី២៣ ខែ​កុម្ភៈ និង​ទទួល​បាន​អ្នក​ចូល​រួម​ច្រើន​ជាង​៣៥០០០​នាក់។

The Development ក្រុម​ការងារ​របស់​គម្រោង Development Innovations បាន​ចូល​រួម​មហោស្រព​ជាតិ​ស្ដី​ពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​នេះ​ជា​រៀង​រាល់​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អ្នក​អាច​អាន​បន្ថែម​ពី​សកម្មភាព​របស់​យើង​ខ្ញុំ​និង​ដៃ​គូ នៅ​ក្នុង​កម្មវិធី​នេះ​កាល​ពី​ឆ្នាំ​ 2017 និង 2018 គម្រោង​យើង​ខ្ញុំ​ក៏​បាន​ប្រើ​ប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ដើម្បី​ស្វែង​យល់​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​យុវវ័យ ដើម្បី​ដឹង​ពី​តម្រូវ​ការ​ចម្បង​របស់​ពួក​គាត់។ នៅ​ឆ្នាំ​នេះ គម្រោង DI ក៏​ដូច​ជា​ដៃ​គូ​របស់​យើង​ខ្ញុំ​ពិត​ជា រំភើប​ដែល​បាន​ដាក់​បង្ហាញ ផលិត​ផល និង​កម្មវិធី ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ជា​ពិសេស​យុវវ័យ​ជំនាន់​ថ្មី​ដែល​ចាប់​អារម្មណ៍​នឹង​វិស័យ​បច្ចេកវិទ្យា​ដែល​មក​ពី​សាលា​រដ្ឋ និង​ឯកជន​នៅ​ទីក្រុង​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​។

គម្រោង​យើង​ខ្ញុំ​តែង​តែ​ទទួល​បាន​ថា​ក្រុម​ការងារ​នៅ​ក្នុង​សង្គម​ស៊ីវិល​មាន​ភាព​លំបាក​ក្នុង​ការ​ប្រមូល និង​ទាក់​ទាញ​អ្នក​ចូល​រួម​នៅ​ក្នុង​កម្មវិធី​របស់​ពួក​គាត់ ឬ​ដើម្បី​ដាក់​បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​គាត់​អោយ​គេ​បាន​ដឹង​។ មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​កំពុង​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​ពេល​វេលា​ដើម្បី​ចូល​រួម​កម្មវិធី​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​ដែល​មាន​ប្រធាន​បទ​ស្រដៀង​គ្នា និង​កើត​ឡើង​នៅ​ក្នុង​ពេល​តែ​មួយ។ ហេតុ​នេះ​ហើយ​បា​ន​ជា​កម្មវិធី​ដ៏​ធំ​ដូច​មហោស្រព​ជាតិ​ស្ដី​ពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​អ្នក​ទៅ​កាន់​អ្នក​ទស្សនា​ជា​ច្រើន​ពាន់​នាក់។ អ្នក​គួរ​តែ​ចាប់​យក​ឱកាស​នេះ​និង​បង្ហាញ​ពី​ខ្លួន​អ្នក។​

ខាង​ក្រោម​នេះ​ជា​ដៃ​គូ​ដែល​បាន​ចូល​រួម​ដាក់​បង្ហាញ​ជាមួយ​យើង​ខ្ញុំ​នៅ​ឆ្នាំ​នេះ៖

Edemy គឺ​ជា​កម្មវិធី​សិក្សា​រួម​បញ្ចូល​ថ្មី​ដែល​ផ្ដល់​ការ​អប់រំ​ភាសា​អង់គ្លេស​គុណ​ភាព​ល្អ និង​តម្លៃ​សមរម្យ​ ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា “Raspberry Pi” ទូរស័ព្ទ​ថាប្លែត និង​អ្នក​សម្រប​សម្រួល​។

តេស្តដប់ពី គឺ​ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​សិស្ស​វិទ្យាល័យ​ក្នុង​ការ​សាកល្បង​សមត្ថភាព​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​របស់​ពួក​គាត់។ កម្មវិធី​នេះ​អភិវឌ្ឍ​ដោយ​ក្រុម Edemy!

ទេពមច្ឆា គឺ​ជា​ឧបករណ៍​វាស់​ស្ទង់​កម្ពស់​ទឹក និង​ប្រកាស​អាសន្ន​គ្រោះ​ទឹក​ជំនន់។ ឧបករណ៍​នេះ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​សារ​ប្រកាស​ឱ្យ​ដឹង​មុន​​​​​​ ១២៩៤ ដែល​អាច​ផ្ញើ​សារ​ទៅ​កាន់​ប្រជាជន​នៅ​តាម​តំបន់​ដែល​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​គ្រា​អាសន្ន។ ឧបករណ៍​នេះ​គ្រប់​គ្រង​ដោយ​អង្គការ People In Need

អ្នក​អប់រំ​ខ្មែរ គឺ​ជា​កម្មវិធី​ដែល​ផ្ទុក​វីដេអូ ឯកសារ និង​សំឡេង​អប់រំ​សម្រាប់​សិស្ស ឪពុក​ម្ដាយ និង​អ្នក​អប់រំ​ និង​ បណ្ណាល័យខ្មែរ គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដែល​មាន​ផ្ទុក​សៀវភៅ​អេឡិចត្រូនិក​ជា​ច្រើន​ជា​ភាសា​ខ្មែរ​ បរទេស និង​ភាសា​ជនជាតិ​ដើម​ភាគ​តិច។ កម្មវិធី​ទាំង​ពីរ​នេះ​ត្រូវ​បាន​បង្កើត​ដោយ​អង្គការ Aide et Action

TEST App គឺ​ជា​កម្មវិធី​វាស់​ស្ទង់​សមត្ថភាព​អំណាន​របស់​សិស្ស​ថ្នាក់​ទី​១​ ២ និង​៣។ កម្មវិធី​នេះ​អាច​ឲ្យ​គ្រូ​បង្រៀន​សាកល្បង​កម្រិត​សមត្ថភាព​អាន រួច​កែ​និង​ដាក់​ពិន្ទុ​សិស្ស និង​ទទួល​បាន​របាយការណ៍​។

ត្រី​វិស័យ គឺ​ជា​កម្មវិធី​ប្រឹក្សា​យោបល់​បង្កើត​ឡើង​ដោយ InSTEDD និង KAPE សម្រាប់​សិស្ស​ថ្នាក់​ទី​៩​ដល់​១២ និង​យុវវ័យ​ដទៃ​ទៀត​ក្នុង​ការ​ស្វែង​យល់​អំពី​ជម្រើស​អាជីព ការងារ និង​មហាវិទ្យាល័យ​ផ្សេង​ៗ​។

Technovation គឺ​ជា​កម្មវិធី​សិក្សា​បច្ចេកវិទ្យា និង​សហគ្រិនភាព​ពិភពលោក​សម្រាប់​កុមារី​អាយុ​ពី​១០ ទៅ ១៨ ឆ្នាំ។ កុមារី​ចូល​រួម​រៀន​ពី​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម បង្កើត​ផែន​ការ​អាជីវកម្ម និង​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​នោះ។

រចនា គឺ​ជា​កុមារី​ឈាន​មុខ​ម្នាក់​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ជា​អ្នក​តំណាង​និមិត្ត​របស់​កម្មវិធី Technovation កម្ពុជា។ រចនា​ចែក​រំលែក​ព័ត៌មាន​អំពី​សកម្មភាព និង​ជោគជ័យ​របស់​កម្មវិធី​នេះ ក៏​ដូច​ជា​ធនធាន​សិក្សា​ឥត​គិត​ថ្លៃ​ផ្សេងៗ និង​ជំរុញ​ឲ្យ​កុមារី​ដទៃ​ចូល​ចិត្ត​វិស័យ​បច្ចេកវិទ្យា​ដែរ។

Sisters of Code គឺ​ជា​ក្លឹប​រៀន​សរសេរ​កូដ​រយៈ​ពេល​៦​ខែ​សម្រាប់​កុមារី​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ​ក្នុង​ការ​រៀន​ជំនាញ​បង្កើត​ហ្គេម និង​គេហទំព័រ​តាម​រយៈ​ការ​ធ្វើ​ការ​លើ​គម្រោង​ផ្សេងៗ។ កម្មវិធី​នេះ​អនុវត្ត​ដោយ​សាលា IT Academy Step

លើស​ពី​នេះ គម្រោង​យើង​ខ្ញុំ​ក៏​បាន​ធ្វើ​ការ​ស្ទង់​មតិ​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម សំណួរ​បច្ចេកវិទ្យា​ខ្លី និង​ឲ្យ​អ្នក​ចូល​រួម​សង់​ឧបករណ៍​ចាក់​ហូឡូក្រាម​ដោយ​ខ្លួន​ឯង។

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email