កសាង​វប្បធម៌​ច្នៃ​បង្កើត​ថ្មី​

អត្ថបទ​នេះមានជាភាសា៖ enEnglish

Tiffany Tsang

ដោយ​ Tiffany Tsang

Communications Advisor
Development Innovations


គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​ជា​ច្រើន​ ចង់​ឱ្យ​មាន​គំនិត​ច្នៃ​បង្កើត​ថ្មី​ ក៏​ប៉ុន្តែ​សួរ​ថា​តើ​នៅ​តាម​ស្ថាប័ន​ការងារ​អាច​បណ្ដុះ​វប្បធម៌​ដែល​ជួយ​ជំរុញ​អោយ​មាន​គំនិត​ច្នៃ​បង្កើត​ថ្មី​ដោយ​របៀបណា​? ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ ហៅ​កាត់​ថា​ USAID​  ​បាន​ចាប់​ផ្ដើម​គម្រោង​ ​Development​ Innovations​ (DI​) នៅក្នុង​ឆ្នាំ២០១៣​ ដើម្បី​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​កម្ពុជា​អោយ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សង្គម​។ ក្នុង​គោល​បំណង​មួយ​នេះ​ គឺ​ទាមទារ​អោយ​មានការ​គិត​បែ​បថ្មីៗ​ដើម្បី​បង្កើត​បាន​ជា​វិធី​សា​ស្រ្តថ្មី​ៗសម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​។

ចាប់​តាំង​ពី​គម្រោង​ DI​ បាន​ចាប់ផ្ដើម​មក​ មាន​យុវជន​កម្ពុជា​មួយ​ក្រុម​បាន​នឹង​កំពុង​ធ្វើ​ការ​ងារ​ដោយ​ផ្ទាល់​ជាមួយ​គម្រោង​ DI​ ហើយ​បុគ្គលិក​បច្ចុប្បន្ន​របស់​យើង​ ខ្ញុំ​ជិត​ពាក់​កណ្ដាល​ គឺ​មាន​អាយុ​ក្រោម៣០ឆ្នាំ​។ ផ្សា​ភ្ជាប់​ទៅ​នឹង​វប្បធម៌​ច្នៃ​បង្កើត​ថ្មី​ គម្រោង​ DI​ បាន​បង្កើត​កន្លែង​ធ្វើការ​ដ៏​ប្រពៃ​មួយ​សម្រាប់​បុគ្គលិក​ ភ្ញៀវ​ និង​ អតិថិជន​ អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ ក៏ដូចជា​លើកកម្ពស់​ឱ្យ​មានការ​ផ្លាស់ប្ដូរ​យោបល់​គ្នា​ ការ​ច្នៃប្រឌិត​ និង​ ការ​ផ្សព្វផ្សាយ​។ យោង​តាម​ការ​លើកឡើង​របស់​កញ្ញា​ រដ្ឋ​ សេដ្ឋា​ ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​៖ “ពួក​យើង​សម្រប​ខ្លួន​ ពួក​យើង​បត់បែន​ ពួក​យើង​សាកល្បង​អ្វី​ដែល​ថ្មី​ទាំង​អស់​នេះ​ហើយ​គឺជា​ការ​ច្នៃ​បង្កើត​ថ្មី​សម្រាប់​ខ្ញុំ​”។

គម្រោង​ DI​ បង្កើត​បាន​លទ្ធផល​ល្អប្រពៃ​សម្រាប់​សង្គម​កម្ពុជា​ តួយ៉ាង​ គម្រោង​ DI​ បាន​ជួយ​៖

  • កសាង​សមត្ថភាព​អ្នក​ជំនាន់​ថ្មី​នៅក្នុង​សហគមន៍​បច្ចេកវិទ្យា​ (Tech​ Ecosystem​) នៅ​កម្ពុជា​ដោយ​ជួយ​កុមារី​ច្រើនជាង​ ៤០០​ នាក់​អោយ​បាន​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​Technovation
  • សហគ្រិន​ស្រ្ដី​រាប់ពាន់​នាក់​ ដោយ​សហការ​ជាមួយ​ អង្គការ​ SHE Investments ក្នុង​ការ​ចាប់ផ្ដើម​និង​សម្រិតសម្រាំង​ គេហទំព័រ​មួយ​ដែល​អាច​ផ្ដល់​ព័ត៌មាន​ជុំវិញ​សហគ្រិនភាព​ ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ទាំងនោះ​អោយ​ចុះបញ្ជី​ ព្រមទាំង​អាច​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់​បាន​។
  • អង្គការ​មិនមែន​រដ្ឋាភិបាល​ ដូចជា​អង្គការ​កុមារ​ក្នុង​គ្រួសារ​និង​ដៃគូ​បច្ចេកទេស​ Rotati​ Consulting​ ក្នុង​ការ​ជួយ​ដល់​កុមារ​ដែល​កំពុង​មាន​ទុក្ខ​លំបាក​ ហើយ​ផ្ដល់​ការថែទាំ​ដែល​មាន​សុវត្ថិភាព​ជា​លក្ខណៈ​គ្រួសារ​ តាម​រយៈ​ការឧបត្ថម្ភ​លើ​ ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ

ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID​ បាន​បន្ត​កិច្ចសន្យា​ជាមួយ​គម្រោង​ DI​ ចំនួន​ពីរ​ដង​ ហេតុផល​មួយ​ផ្នែក​គឺ​មក​ពី​លទ្ធផល​ដែល​គម្រោង​បាន​បង្កើត​ដំណោះស្រាយ​ដោយ​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ ICT​ ចំនួន​៧០​ដូច​ដែល​បាន​និយាយ​ខាង​លើ​។ ដំណោះ​ស្រាយ​ទាំងនោះ​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​អ្នកប្រើ​ប្រាស់​ចំនួន​ ១លាន​៥សែន​នាក់​ ពោល​គឺ​៖ចាប់ផ្ដើម​ចេញពី​ អ្នកប្រើ​ប្រព័ន្ធ​កត់ត្រា​សុខភាព​បែប​អេឡិចត្រូនិក៤០នាក់​ ឡើង​ដល់​ ៧សែន​ នាក់​ដែល​ប្រើ​កម្មវិធី​ទូរសព្ទ​វាយ​អក្សរខ្មែរ​បាន​លឿន​ជាង​មុន​ពីរ​ទៅ​បីដង​។ ដៃគូ​ជោគជ័យ​ខ្លាំង​របស់​ គម្រោង​ DI​ ភាគច្រើន​ប្រើការ​ស្រាវជ្រាវ​ទីផ្សារ​ និង​មតិ​របស់​ “អតិថិជន​” ដើម្បី​ធានា​ថា​ឧបករណ៍​និង​គម្រោង​មាន​ប្រយោជន៍​សម្រាប់​អ្នកប្រើ​ប្រាស់​ ហើយ​សម្រិតសម្រាំង​មុខងារ​ទាំងនោះ​ជា​ទៀងទាត់​។

គិត​មក​ទល់​សព្វថ្ងៃ​នេះ​ ក្រុម​ការងារ​គម្រោ​ង DI​ បាន​បណ្ដុះ​បណ្ដាល​ប្រជាជន​កម្ពុជា​ច្រើនជាង​ ៩០០នាក់​ អោយ​ចេះ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​និង​គមនាគមន៍​ ក្នុង​នោះ​រួមមាន​ ឧបករណ៍​បង្កើត​វីដេអូ​តាម​ទូរសព្ទ​ (Smartphone​ Video​ tools​) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក  ​(Facebook)  ​ដែល​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ប្រជាជន​កម្ពុជា​ចំនួន​ ៦លាន​៩សែន​នាក់​ ​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​។ វគ្គ​បណ្ដុះបណ្ដាល​របស់​គម្រោង​ DI​ ទទួល​បាន​ជោគជ័យ​ខ្លាំង​ រហូត​ដល់​ជំរុញ​ឱ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​យក​វគ្គ​បណ្ដុះបណ្ដាល​ទាំងនោះ​ទៅ​បង្រៀន​បន្ត​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​គឺ​ ដៃគូ​ក្នុង​ស្រុក​របស់​គម្រោង​ DI​ នៅ​បន្ត​ប្រើ​ប្រព័ន្ធ​វាស់វែង​ការ​ពេញចិត្ត​របស់​អតិថិជន​ ជា​ការវាស់វែង​ភាព​ជោគជ័យ​ ជាជាង​រាប់​តែ​ចំនួន​អ្នកចូលរួម​។
 

ទុក​ឱកាស​អោយ​យុវវ័យ​ដឹកនាំ​

 
នៅ​ពេល​ដែល​ សេដ្ឋា​  ​បាន​ចូលរួម​ជាមួយ​ក្រុម​ការងារ​គម្រោង​ DI​  ​នៅ​វ័យ​២៦​ឆ្នាំ​ គាត់​បាន​យល់ដឹង​ពី​វិធីសាស្ត្រ​បណ្ដុះ​វប្បធម៌​ច្នៃ​បង្កើត​ថ្មី​មួយ​ដែល​ផ្ដល់​ឱកាស​អោយ​អ្នកដទៃ​បញ្ចេញ​គំ​និ​តថ្មី​ៗ ហើយក៏​បាន​សម្គាល់​ឃើញ​នូវ​វិធីសាស្ត្រ​ពីតូច​ទៅ​ធំ​ សាកល្បង​គម្រោង​ថ្មី​ ទទួល​មតិ​ និង​សម្រិតសម្រាំង​ ឬបដិសេធ​។ សេដ្ឋា​ បាន​និយាយ​ទៀត​ថា​ “ខ្ញុំ​អាច​ទៅ​និយាយ​ជាមួយ​ថ្នាក់លើ​ សុំ​មតិ​របស់​គាត់​ កែ​លម្អ​គំនិត​របស់ខ្ញុំ​ ហើយ​ធ្វើការ​ដោយ​ឯករាជ្យ​បាន​។”

ជា​ឧទាហរណ៍​ សេដ្ឋា​ ទទួល​ភារកិច្ច​ រៀបចំ​ ​ករណី​សិក្សា​ មួយ​សម្រាប់​ភា្ន​ក់​ងារ​ជំនួយ​អាមេរិក​ USAID​ ដែល​និយាយ​អំពី​កិច្ច​សហការ​រវាង​ DI​ និង​អង្គការ​អប់រំ​ពិភពលោក​ក្នុង​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​សម្រាប់​វាយតម្លៃ​លើ​អក្ខរកម្ម​។ កម្មវិធី​នេះ​បាន​ជួយ​ដល់​គ្រូបង្រៀន​ថ្នាក់​បឋមសិក្សា​ច្រើន​ជាង​៦០០​នាក់​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ការវាយតម្លៃ​លើ​តម្រូវការ​សិក្សា​របស់​សិស្ស​បាន​លឿន​ជាង​ និង​ត្រឹមត្រូវ​ជាង​ ការវាយតម្លៃ​ពីមុន​ដែល​ធ្វើ​លើ​ក្រដាស​ដែល​មាន​ភាពយឺត​យ៉ាវ​ ហើយ​ មិនសូវ​ត្រឹមត្រូវ​។ ជំនាញ​របស់​សេដ្ឋា​លើ​ការរចនា​និង​គូររូប​ភាព​ ជួយ​អោយ​គាត់​បង្កើត​បាន​សាច់រឿង​មួយ​ដែល​មាន​អានុភាព​ជួយ​ដល់​អ្នកដទៃ​អោយ​ចេះ​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ផ្នែក​អប់រំ​ដែល​ផ្តោត​លើ​អ្នកប្រើ​ ។ ប្រធាន​គម្រោង​ DI​ លោកស្រី​  ​Kate​ Heuisler​ មាន​ប្រសាសន៍​ថា​ “គំនិត​ច្នៃ​បង្កើត​ថ្មី​ ជា​ពិសេស​របៀប​ដោះស្រាយ​បញ្ហា​ដែល​យុវជន​កម្ពុជា​គិតឃើញ​ គឺ​ពុំ​មែន​សុទ្ធតែ​កើត​ចេញពី​ថ្នាក់​គ្រប់​គ្រង​ជាន់​ខ្ពស់​នោះ​ទេ​។ ការងារ​របស់​ពួក​យើង​គឺ​ត្រូវ​ស្ដាប់​ពួកគាត់​ ហើយ​ ត្រូវ​ជួយ​ជំរុញ​គំនិត​របស់​យុវជន​ទាំងនោះ​អោយ​ចេញ​ជារូបរាង​”។

ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ការ​ធ្វើអាជីវកម្ម​ជាមួយ​ក្រុមការងារ​ចម្រុះ​គឺ​ជំរុញ​អោយ​មានការ​សម្រេច​ចិត្ត​បាន​ប្រសើរ​ជាង​ លឿន​ជាង​ ហើយ​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​ បើ​ធៀប​ទៅ​នឹង​ក្រុម​ការងារ​ដែល​មាន​ភេទ​ ជាតិសាសន៍​ ជំនាញ​ មិន​ចម្រុះគ្នា​។ ក្រុម​ការងារ​គម្រោង​ DI​  ​យល់​ឃើញ​ដូចគ្នា​ទៅលើ​គំនិត​ច្នៃ​បង្កើត​ថ្មី​។  ​ប្រធាន​គ្រប់គ្រង​កម្មវិធី​របស់​ DI​ កញ្ញា​ អាត​ សុធា​វី​ ប្រាប់​ថា​ “មិនថា​គំនិត​​ច្នៃ​ប្រឌិ​តកើត​ចេញពី​ក្រុម​ទំនាក់ទំនង​ ឬ ក្រុម​ហិរញ្ញវត្ថុ​ ក្រុម​រដ្ឋបាល​ ឬ ចេញ​ពី​អង្គការ​ដៃគូ​ររបស់​យើង​ខ្ញុំ​ណា​មួយ​នោះ​ទេ​ គឺ​យើង​ខ្ញុំ​យក​មក​ពិភាក្សា​រួមគ្នា​ដើម្បី​បង្កើត​ចេញ​ជាសកម្ម​ភាព​។”
 

ចែករំលែក​មិនមែន​តែ​នៅ​លើ​ ហ្វេ​សប៊ុ​ក (Facebook​)

 
ការ​ចែក​រំលែក​ គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​គម្រោង​ DI​ ។ យើង​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ឱកាស​ទទួល​បាន​អាហារូបករណ៏​ និង​មូលនិធិ​ វីដេអូ​ស្ដីពី​អ្នក​ប្រើប្រាស់​ផ្ទាល់​ និង​អត្ថបទ​ស្ដីពី​ភាព​ជោគជ័យ​របស់​ដៃគូ​របស់​យើងខ្ញុំ​។ សម្រាប់​ក្នុង​អង្គភាព​យើងខ្ញុំ​វិញ​ យើងខ្ញុំ​បាន​បន្ថែម​ “វគ្គ​ចែករំលែក​”  ​ទៅ​ក្នុង​ការប្រជុំ​ជាប្រចាំ​ ដើម្បី​ផ្តល់​ឱកាស​អោយ​អ្នកចូលរួម​សម្ដែង​មតិ​។ ក្រុម​ការងារ​បញ្ចេញ​មតិ​ដោយ​ស្មោះត្រង់​លើ​ការ​រៀន​សូត្រ​ពី​អ្វី​ដែល​អ្នក​ច្នៃ​បង្កើត​ថ្មី​ ឬ​សហគ្រិន​កំពុង​ធ្វើ​ក្នុង​សហគមន៍​ឌីជីថល​ (digital​ ecosystem​) ហើយនឹង​របៀប​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​កំពុង​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗដើម្បី​ទទួល​បាន​លិទ្ធ​ផល​។ “វា​មិនមែន​ជា​ការ​បង្ខំ​អោយ​ចែករំលែក​ទេ​” តាម​ការ​ពន្យល់​។ “វា​កើត​ចេញពី​កន្លែង​ល្អ​ មនុស្ស​ដែល​ចែករំលែក​ ហើយ​រៀន​ដើម្បី​ចេះ​ធ្វើ​ ហើយ​នៅពេល​ដែល​ខ្ញុំ​រៀន​បានអ្វី​មួយ​ថ្មី​ ខ្ញុំ​នឹង​ចែករំលែក​វា​ជាមួយនឹង​ក្រុមការងារ​។”


 

បង្កើត​កំហុស​ “ល្អ​”

 
“មេរៀន​” និង​ការ​ទទួល​ស្គាល់​កំហុស​គឺជា​ទស្សន​​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​។ “ការ​ទុក​មុខ​” គឺជា​សីលធម៌​មួយ​ ហើយ​រូបរាង​ក៏​មាន​ឥទ្ធិពល​ដូចគ្នា​។ ជា​ការពិត​ណាស់​ ឥរិយាបថ​បែបនេះ​ពុំ​បាន​ជំរុញ​ឲ្យ​មានការ​ប្រថុយ​ប្រថាន​នោះ​ទេ​។ អតីត​អនុ​ប្រធាន​គម្រោង​ DI​ លោក​ ថេង​ វិបុល​ លើកឡើង​ថា​ “ការ​លើក​កម្ពស់​វប្បធម៌​ច្នៃ​បង្កើត​ថ្មី​ក្នុង​ក្រុម​ការងារ​គឺជា​ការ​ទទួលស្គាល់​នូវ​គំនិត​ដែល​បរាជ័យ​ ហើយ​ងាក​មក​កែប្រែ​វា​អោយ​ជោគជ័យ​វិញ​។ ការ​សារភាព​ប្រាប់​ក្រុម​ការងារ​ពី​កំហុស​ដែល​យើងខ្ញុំ​បាន​ធ្វើ​ រៀប​រាប់​លំអិត​ជា​កំហុស​ខុស​ឆ្គង​ ហើយ​រៀន​ពី​ភាព​បរាជ័យ​ បាន​ជួយ​លើក​កម្ពស់​ភាពជា​ម្ចាស់​នៃ​គំនិត​ ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​អនុវត្ត​ ហើយ​រីករាយ​ពេល​ភាព​ជោគជ័យ​មកដល់​។”
 ​​
លោកស្រី​ Heuisler​ យល់​ស្រប​ថា​ “នៅ​គម្រោង​ DI​ យើង​ខ្ញុំ​ត្រូវ​បន្ត​សួរ​ខ្លួន​ឯង​ថា​តើ​ហេតុអ្វី​វា​មិន​ដំណើរ​ការ​ ហើយ​ត្រូវ​ធានា​ថា​អ្នកប្រើ​ប្រាស់​ផ្ទាល់​ជាអាទិភាព​របស់​យើង​ខ្ញុំ​ ទើប​គំនិត​របស់​យើងខ្ញុំ​បាន​ជោគជ័យ​ សកម្មភាព​របស់​យើងខ្ញុំ​មាន​ភាព​វិជ្ជមាន​ ហើយ​មាន​ឥទ្ធិពល​យូរអង្វែង​។”
 

ការ​គាំទ្រ​ដិតដល់​ពីទី​ភ្នាក់ងារ​ USAID​

 
ធនធាន​បច្ចេកវិទ្យា​ និង​កន្លែង​ធ្វើការ​រួមគ្នា​របស់​ ​ DI​ បាន​រីក​លូតលាស់​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ដំបូង​ពេល​ចាប់​ផ្ដើម​គម្រោង​។ ដោយ​មាន​ឈ្មោះ​ថា​ 5D​ Lab​ ​ ទី​កន្លែង​នេះ​បាន​ជួយ​ចាប់​ផ្ដើម​ការ​ស្រាវជ្រាវ​ទីផ្សារ​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​កំណើន​លូត​លាស់​ដ៏​ឆាប់រហ័ស​នៃ​សហគមន៍​បច្ចេកវិទ្យា​ និង​សហគ្រិនភាព​ក្នុង​ទីក្រុង​ភ្នំពេញ​។ ដោយមាន​ការ​បើក​ដំណើរការ​ជាបន្តបន្ទាប់​នៃ​កន្លែង​ធ្វើការ​រួមគ្នា​ក្នុង​ទីក្រុង​ គម្រោង​ DI​ ​ បាន​ចាប់ផ្ដើម​ឡើងវិញ​នូវ​កន្លែង​របស់​ខ្លួន​ជា​ The​ Lab​@DI​ ។ កន្លែង​យើង​ខ្ញុំ​បាន​រៀប​ចំ​ឡើង​វិញ​ ហើយ​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ហ្វឹក​ហ្វឺន​លើ​បច្ចេកវិទ្យា​ជា​មូលដ្ឋាន​ ក្នុង​ការ​ជួយ​អោយ​បុគ្គល​ និង​អង្គការ​សង្គម​ស៊ីវិល​អោយ​ចេះ​ប្រើប្រាស់​ឧបករណ៍​ដែល​អាច​រកបាន​និង​សមស្រប​ ហើយ​ប្រើ​វា​ជា​ភាសាខ្មែរ​ ដែល​ជា​ភាសា​កំណើត​ក្នុង​ប្រទេស​កម្ពុជា​។
 ​
ទី​ភ្នាក់​ងារ​ជំនួយ​អាមេរិក​ USAID​ ប្រចាំ​នៅ​កម្ពុជា​នៅតែ​មាន​សារៈសំខាន់​ក្នុង​ការធានា​អោយ​ក្រុម​ការងារ​ DI​ អាច​បត់បែន​ ហើយក៏​ដូចជា​ក្នុង​ការ​គាំទ្រ​បែប​ផែន​ដែល​យោង​លើ​តម្រូវការ​ជាក់ស្ដែង​របស់​យើង​ ដោយ​អនុម័ត​យ៉ាង​ឆាប់រហ័ស​លើ​ការ​កែប្រែ​ផែនការ​ការងារ​របស់​យើងខ្ញុំ​។ ក្នុង​ឆ្នាំ២០១៧​ ទី​បណ្ដុះបណ្ដាល​ USAID​ Learning​ Lab​ ទទួល​ស្គាល់​ភាពល្អ​ឥត​ខ្ចោះ​នៃ​ការគ្រប់គ្រង​ប្រកប​ដោយ​ភាព​បត់បែន​របស់​ DI​ ។ លោកស្រី​ Heuisler​ មានប្រសាសន៍​ថា​ “នៅពេល​ដែល​យើង​ប្ដូរ​យុទ្ធសាស្ត្រ​ យើង​ជជែកគ្នា​ពី​ហេតុផល​ដែល​យើង​ធ្វើការ​កែប្រែ​ជា​រឿយ​ៗ ពីព្រោះ​សហគមន៍​ មានការ​រីក​លូតលាស់​ ហើយ​យើងខ្ញុំ​ចង់​គាំទ្រ​អ្នកផ្ដល់​សេវាកម្ម​នៅ​កម្ពុជា​តាមដែល​អាច​ធ្វើ​ទៅ​បាន​។ ទាំង​នេះ​ហើយ​បាន​ជួយ​អោយ​យើងខ្ញុំ​ទទួល​បានការ​ទុកចិត្ត​ទូទាំង​ប្រទេស​កម្ពុជា​”។