៥​គេហទំព័រ​សម្រាប់​រៀន​សរសេរ​កូដ​សប្បាយ​ៗបាន​ដោយ​សេរី

អត្ថបទ​នេះមានជាភាសា៖ enEnglish

កញ្ញា ជឹង មុីមុី

Former Innovation Program Assistant
Development Innovations


មនុស្ស​គ្រប់​រូប​មិន​ថា​មាន​អាយុ​ប៉ុន្មាន​ទេ​តែង​តែ​ចូល​ចិត្ត​អ្វី​ដែល​សប្បាយ​ៗ ជា​ពិសេស​គឺ​ការ​កំសាន្ត​តាម​រយៈ​ការ​លេង​ហ្គេម​។ អ្នក​ខ្លះ​ចូល​ចិត្ត​មើល​កុត្ត​តា​ អ្នក​ខ្លះ​ទៀត​នៅ​តែ​ចូល​ចិត្ត​លេង​ហ្គេម​។

ស្រប​ពេល​ដែល​កំពុង​និយាយ​ពី​ភាព​សប្បាយ​ ខ្ញុំ​ចង់​ចែករំលែក​គេហទំព័រ​ខ្លះ​ដែល​អាច​ឲ្យ​អ្នកលេង​ហ្គេម​ដោយ​គ្រាន់តែ​ទាញ​ប្រអប់​នី​មួយ​ៗមក​ភ្ជាប់គ្នា​ដើម្បី​បញ្ជា​ ដើម្បីឲ្យ​អ្នករៀន​ចេះ​ជំ​នាញ​ថ្មី​ៗ និង​មាន​ភាព​សប្បាយ​រីករាយ​ផង​ដែរ​។ ហ្គេម​ប្រភេទ​នេះ​ទាម​ទារ​ឲ្យ​អ្នក​ទាញ​ប្រអប់​មក​ភ្ជាប់​គ្នា​ដើម្បី​បង្កើត​ជា​ទំ​រង់​ផ្សេង​ៗ​ជា​ច្រើន​។ ហើយ​ទោះបី​ជា​ហេ្គ​មទាំ​ងនេះ​បង្កើត​ឡើង​សម្រាប់​កុមារ​ អ្នក​ទាំង​អស់​គ្នា​ក៏អាច​លេង​បាន​ដើម្បី​ស្វែង​យល់​ពី​អនុភាព​របស់​ឧបករណ៍​ទាំងនេះ​។

គេហទំព័រ​មួយចំនួន​នេះ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​កម្មវិធី​អប់រំ​បច្ចេកវិទ្យា​របស់​ដៃគូ​របស់​គម្រោង​យើងខ្ញុំ​នៅ​ប្រទេស​កម្ពុជា​ដូចជា​កម្មវិធី​ Sisters​ of​ Code​ ដែល​ជា​ក្លឹប​សិក្សា​សរសេរ​កូដ​សម្រាប់​សិស្ស​ស្រី​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ​ និង​កម្មវិធី​ Coding​ Cats​ ដែល​ជាវ​គ្គ​សិក្សា​សរសេរ​កូដ​បែប​ច្នៃប្រឌិត​សម្រាប់​សិស្ស​ពី១៥ទៅ១៨ឆ្នាំ​។ កម្មវិធី​ទាំង​នេះ​ជួយ​ឲ្យ​អ្នក​សិក្សា​វ័យក្មេង​ស្វែងយល់​ពី​គោលការណ៍​សរសេរ​កូដ​សាមញ្ញ​ និង​ជំនាញ​សម្រាប់​សតវត្ស​ទី២១នេះ​។ ចូល​ទៅ​កាន់​គេហទំព័រ​ទាំង​៥​នេះ​ដើម្បី​ស្វែង​យល់​ដោយខ្លួនឯង​។

1. Hour of Code

Website: https://hourofcode.com/us/learn

សាក​ស្រមៃ​ថា​យើង​អាច​ធ្វើអោយ​តួអង្គ​ក្នុង​រឿង​គំនូរ​ជីវ​ចល​ល្បី​ៗ ដូចជា​តូ​អង្គ​ Anna​ និង​ Elsa​ នៅក្នុង​រឿង​ Frozen​ អោយ​ធ្វើ​ចលនា​តាមអ្វី​ដែល​យើង​បញ្ជា​។ ឡូយ​ណាស់​ ត្រូវ​អត់​? មិន​ត្រឹមតែ​តួអង្គ​នៅក្នុង​រឿង​ Frozen​ ទេ​ ប៉ុន្តែ​ក៏​មាន​តួអង្គ​ក្នុង​រឿង​ល្បី​ៗដទៃទៀត​ដូចជា​ Star​ Wars​ the​ Grinch​ ក៏ដូចជា​ហ្គេម​ Floppy​ bird​ ។ អ្វី​ដែល​ពិសេស​គឺ​នៅពេល​យើង​ លេង​ចប់​នៅ​ហេ្គ​មណា​មួយ​នៅក្នុង​ Hour​ of​ Code​ នោះ​យើង​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​មួយ​ថា​យើង​បាន​បញ្ចប់​ហ្គេម​នោះ​ដោយ​ជោគជ័យ​ហើយនឹង​មានឈ្មោះ​យើង​នៅ​លើ​នោះ​ផង​ដែរ​។ ខ្ញុំ​អាច​ប្រាប់​បាន​ថា​គេហទំព័រ​ដែល​អាច​រៀន​ខ្លួនឯង​បាន​នេះ​សាក​សមនឹង​ធ្វើការ​សាកល្បង​។ ដូច្នេះ​ហើយ​ ចូល​ទៅលេង​ទាំង​អស់​គ្នា​! អ្នក​នឹង​គិតថា​បើ​ខ្ញុំ​ស្គាល់​គេហទំព័រ​នេះ​មុននឹង​បន្តិច​មិនដឹង​ល្អ​ម៉េច​ទេ​។

2. Code Avengers

Website: https://www.codeavengers.com/

ខ្ញុំ​អាច​និយាយ​ដោយ​ស្មោះ​ថា​ ធ្វើជា​អ្នក​ក្លាហាន​សរសេរ​កូដ​គឺ​សប្បាយ​ខ្លាំង​ណាស់​។ អ្នក​ទាំង​អស់​គ្នា​ អាច​ស្រមៃ​ការ​កូដ​ដូច​ទៅ​នឹង​ការ​សង់​រឺ​ផ្តុំ​ផ្នែក​របស់​លេង​នី​មួយ​ៗ អោយ​ក្លាយ​ទៅ​ជា​រូបរាង​មួយ​ រឺ​ក៏​គូររូប​ចេញ​ជា​គំនូរ​ដ៏​ស្រស់​ស្អាត​មួយ​។ នៅក្នុង​គេហទំព័រ​ Code​ Avengers​ នេះ​ យើង​អាច​ប​ង្កើត​រូប​ណាមួយ​ដែល​យើង​ចង់បាន​។ ឧទាហរណ៍​ ដើម្បី​បង្កើត​បាន​ជា​រូប​កូន​ខ្លា​មួយ​បាន​ ដំបូង​យើង​ទាញ​យក​ប្រអប់​មក​ផ្តុំ​ភ្ជាប់គ្នា​ យើង​ត្រូវ​ទាញ​យក​ប្រអប់​ផ្នែក​ក្បាល​ បន្ទាប់មក​ភ្នែក​ ច្រមុះ​ ហើយនិង​ផ្នែក​ដទៃ​ៗទៀត​អោយ​ចេញ​ជា​រូប​កូន​ខ្លា​ដ៏​គួរ​អោយ​ស្រលាញ់​មួយ​ដូច​ទៅ​នឹង​រូប​ខាងក្រោម​នេះ​អញ្ចឹង​។


ចូល​រូ​មទាំ​ងអស់​គ្នា​ដើម្បី​ក្លាយជា​អ្នកក្លាហាន​សរសេរ​កូត​!

3. Scratch

Website: https://scratch.mit.edu/

បន្ទាប់ពី​យើង​បាន​បង្កើត​រូប​ដ៏​ស្រស់​ស្អាត​មួយ​រួច​ យើង​ក៏អាច​និពន្ធ​ជា​សាច់រឿង​ផង​ដែរ​ដោយ​ប្រើ​ Scratch​។ កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​សាច់​រឿង​ដែល​យើង​បាន​គិតទុក​នោះ​បង្កើត​បាន​ជា​ដំណើរ​សាច់រឿង​មួយ​បាន​។ វា​ពិតជា​រឿង​ដ៏​អស្ចារ្យ​ និង​កំរ​ នៅ​ពេល​ដែល​យើង​អាច​រៀបរៀង​ចេញ​ជា​សាច់រឿង​ហើយ​ចែករំលែក​អោយ​ពិភពលោក​បាន​ស្គាល់​។

4. Tynker

Website: https://www.tynker.com/hour-of-code/?category=stem

អ្នក​ទាំងអស់គ្នា​ដែល​ឆ្ងល់​ដែរ​ឬទេ​ថា​ហ្គេម​គេ​ចូលចិត្ត​លេង​ដូចជា​ PUBGY​ រឺ​ Candy​ Crush​ ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​យ៉ាង​ដូច​ម្តេច​បាន​ជា​មាន​អ្នក​លេង​ច្រើន​? ហើយ​អ្នក​ទាំង​អស់​គ្នា​ដែល​ធ្លាប់​គិត​ចង់​បង្កើត​ហ្គេម​ដោយ​ខ្លួន​ឯង​ដែរ​រឬទេ​? បើ​សិន​ជា​អ្នក​ចង់​ Tynker​ គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សំរាប់​ចាប់ផ្តើម​។ អ្នក​ទាំង​អស់​គ្នា​នឹង​អាច​ដឹង​ថា​កម្ម​វី​ធី​នេះ​អាច​ឲ្យ​អ្នកធ្វើ​អ្វី​ផ្សេង​ៗបាន​ជា​ច្រើន​ប៉ុនណា​។ ខ្ញុំ​ពិតជា​ចង់​ឃើញ​ហ្គេម​ដែល​អ្នក​ទាំង​អស់​គ្នា​បង្កើត​ឡើង​មែនទែន​។ ខាង​ក្រោម​នេះ​ ជា​ការ​ចាប់ផ្តើម​របស់ខ្ញុំ​។

5. Blocky Game

Website: https://blockly-games.appspot.com/?lang=en

តើ​អ្នក​ទាំងអស់គ្នា​ដែល​មាន​អារម្មណ៍​ថា​ធុញ​និង​ពិបាក​គិតលេខ​រឺ​ពេល​ធ្វើលំ​ហាត់​គណិតវិទ្យា​ដែរ​ឬទេ​? បើ​ធ្លាប់​ សាក​មក​រៀន​តាម​របៀប​ផ្សេង​ ដែល​មាន​ជា​របៀប​សប្បាយ​ៗនៅក្នុង​ Blocky​ Game​។ ដើម្បី​ឆ្លង​ពី​វគ្គ​មួយ​ទៅ​វគ្គ​ទៀត​ ប្រហែលជា​យើង​ត្រូវការ​ចេះ​គណិតវិទ្យា​ ប៉ុន្តែ​ចំណេះដឹង​ធម្ម​តាៗ​ក៏បាន​ដែរ​។ ឧទាហរណ៍​ ជ្រើសរើស​មុំ​ណាមួយ​ដែល​ធ្វើអោយ​សត្វស្លាប​មួយ​ អាច​នឹង​ហើរ​ទៅតាម​ទិស​ដែល​បាន​កំណត់​។ នៅពេល​ដែល​សាកល្បង​វា​ហើយ​ ទើប​ខ្ញុំ​ដឹង​ថា​ទោះ​ខ្ញុំ​មិនមែន​ពូកែ​គណិតវិទ្យា​នោះ​ទេ​ ក៏អាច​រៀន​និង​លេង​ហ្គេម​នេះ​បាន​យ៉ាង​សប្បាយ​ដែរ​។ វា​ដូច​រៀន​ធ្វើលំ​ហាត់​នៅ​លើ​ក្រដាស​មែនទែន​អញ្ចឹង​។

អ្នក​ទាំងអស់គ្នា​ប្រហែល​ជា​គិត​ថា​ វា​គ្រាន់តែ​ជា​ហ្គេម​កំសាន្ត​ តែ​តាមពិត​ទៅ​វា​ក៏​ជា​ការសិក្សា​រៀនសូត្រ​ដ៏​សំខាន់​មួយ​ផង​ដែរ​។ វា​អាច​ធ្វើអោយ​យើង​គិត​បាន​បាន​ជ្រៅ​ មាន​ភាព​ច្នៃ​ប្រឌិត និង​សិល្បះ​នៃ​ការចែក​រំលែក​ ដែល​ធ្វើ​យ៉ាង​ណា​អាច​អោយ​គេ​យល់​ច្បាស់​នូវ​អ្វី​ដែល​យើង​បាន​បង្កើត​ឡើង​។
ទាំងនេះ​ពិតជា​សំខាន់​សម្រាប់​ការងារ​គ្រប់មុខ​ដែល​យើង​ទាំងអស់គ្នា​មាន​។ តើ​អ្នក​ចង់បាន​មាតិកា​បែបនេះ​បន្ថែម​ទៀត​ដែរ​ឬទេ​? សូម​តាមដាន​ @IAmRachana ដើម្បី​ទទួល​បាន​គំ​និ​តថ្មី​ៗ។