៥​គន្លឹះ​ក្នុង​ការ​សរសេរ​ទស្សនៈ​ទាន​ (Concept​​​​​ Note​) ឱ្យ​ទាក់ទាញ​

អត្ថបទ​នេះមានជាភាសា៖ enEnglish

Setha

ដោយ រ័ត្ន សេដ្ឋា

Former Senior Innovation Program Manager
Development Innovations


តើ​អ្នក​ធ្លាប់​សរសេរ​ទស្សនៈ​ទាន​ដែរ​ឬទេ​? ការ​សរសេរ​ទស្សនៈ​ទាន​ឱ្យ​បាន​ល្អ​និង​ត្រឹមត្រូវ​ពិតជា​ពិបាក​។ តើ​អ្នក​មិន​ច្បាស់​ថាត្រូវ​ចាប់ផ្តើម​សរសេរ​ពី​កន្លែងណា​មែនទេ​? ខ្ញុំ​ចង់​សរសេរ​ពី​គំនិត​ និង​គន្លឹះ​របស់​ខ្ញុំ​ខ្លះ​ៗបន្ទាប់ពី​បាន​សរ​សេ​រក្នុងទន្ស​នៈ​ទាន​ជាច្រើន​ សម្រាប់​ការងារ​របស់ខ្ញុំ​នៅ​គម្រោង​​ Development​ Innovations​។ ការពិត​ នៅក្នុង​ការ​សរសេរ​ទស្សនៈ​ទាន​មិន​មាន​រូបមន្ត​ច្បាស់លាស់​ទេ​ ប៉ុន្តែ​មាន​គន្លឹះ​ ៦ យ៉ាងដែល​អ្នក​អាច​ពិចារណា​។ខ្ញុំ​គិតថា​គន្លឹះ​ទាំងនេះ​អាច​ជួយ​អ្នក​ក្នុង​ការប្រើ​ប្រាស់​វិធី​ផ្តោត​សំខាន់​ទៅលើ​អ្នកអាន​ដើម្បី​ឱ្យ​អ្នក​ស្វែងយល់​ពី​ម្ចាស់​ជំនួយ​របស់​អ្នក​។ ជា​ការពិត​ខ្ញុំ​ចង់​ចែករំលែក​នូវ​គន្លឹះ​ខាងក្រោម​នេះ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​សរសេរ​ និង​ដាក់​គំនិត​របស់​អ្នក​ឱ្យ​ទាក់ទាញ​។

  1. សិក្សា​ស្រាវជ្រាវ​លើ​ចំនុច​ខ្វះខាត​និង​ទិដ្ឋភាព​មុន​ពេល​ស្នើសុំ​សកម្មភាព​គម្រោង​៖ ជាដំបូង​ អ្នក​ត្រូវ​ពិនិត្យមើល​លើ​ចំនុច​ខ្វះខាត​ដែល​គម្រោង​របស់​អ្នក​ចង់​ដោះស្រាយ​។ តាមរយៈ​ការវាយតម្លៃ​លើ​គម្លាត​និង​បញ្ហា​ វា​អាច​ជួយ​អ្នក​ឱ្យ​ស្នើសុំ​នូវ​ដំណោះស្រាយ​ដែល​សមស្រប​នឹង​គម្រោង​របស់​អ្នក​។ ឧទាហរណ៍​៖ អ្នកស្នើ​សុំ​ពី​សកម្មភាព​ដើម្បី​ពង្រឹង​សមត្ថភាព​យុវជន​ក្នុង​ការ​អភិវឌ្ឍ​ និង​បង្កើត​ផលិតផល​។ ដូច្នេះ​ តើ​គចំនុច​ខ្វះខាត​ដែល​អ្នក​ចង់​ដោះស្រាយ​នោះ​គឺជា​អ្វី​? វា​ពិតជា​សំខាន់ណាស់​ ដែល​អ្នក​ត្រូវ​វាយតម្លៃ​ និង​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ដែល​អ្នក​ចង់​ដោះស្រាយ​ ពីព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​បាន​យល់​ពី​បញ្ហា​ដែល​ក្រុម​គោ​ដៅ​របស់​អ្នក​កំពុង​ប្រឈមមុខ​ ក៏ដូចជា​ស្វែងយល់​ពី​អ្វី​ដែល​បាន​ធ្វើរួចហើយ​ ឬជា​ឱកាស​ក្នុង​ការបង្កើត​នូវ​កម្ម ​វី​ធី​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​។ ប្រសិនបើ​សកម្មភាព​ដែល​អ្នក​បាន​ស្នើសុំ​មានការ​សាកល្បង​ពីមុន​មក​ អ្នក​គួរតែ​ដាក់បញ្ចូល​លទ្ធផល​ (ជាពិសេស​ទិន្នន័យ​នៃ​អ្នកប្រើ​ប្រាស់​) និង​មេរៀន​ដែល​អ្នកទទួល​បាន​ពី​សកម្មភាព​នោះ​ ក៏ដូចជា​របៀប​ដែល​អ្នក​នឹង​បញ្ចូល​មតិ​អ្នកប្រើ​ប្រាស់​ដើម្បី​ជួយ​ឱ្យ​កម្មវិធី​កាន់តែ​ប្រសើរ​ឡើង​។ ឧទាហរណ៍​៖ ក្នុង​ទស្សនៈ​ទាន​របស់​អ្នក​ អ្នកស្នើ​សុំ​ឱ្យ​មានការ​ពង្រីក​វគ្គប​ណ្ដ​ុះ​បណ្ដ​ា​លរចនា​និង​អភិវឌ្ឍ​ការ​ច្នៃ​បង្កើត​ផលិតផល​ដើម្បី​ផ្តល់​ទៅដល់​សិស្ស​នៅ​តាម​ជនបទ​ឱ្យ​បាន​កាន់តែ​ច្រើន​។ នៅក្នុង​ករណីនេះ​ អ្នក​គួរតែ​បញ្ចូល​លទ្ធផល​ពី​វគ្គប​ណ្ដ​ុះ​បណ្ដ​ា​លមុនៗ​ ដូចជា​ទិន្នន័យ​ការ​បង្កើន​ចំណេះដឹង​ និង​ជំនាញ​របស់​សិស្សានុសិស្ស​ដើម្បី​អភិវឌ្ឍ​ផលិតផល​អេ​ឡិច​ត្រូ​និច​។
  2.  

  3. មាន​ភាព​ជាក់លាក់​ពី​បញ្ហា​និង​ក្រុម​គោលដៅ​ដែល​គម្រោង​របស់​អ្នក​កំពុង​ដោះស្រាយ​៖ អ្នក​ត្រូវ​គិត​ពី​បញ្ហា​ជាក់​ស្ដែង​ណាមួយ​ដែល​គម្រោង​របស់​អ្នក​កំពុង​ដោះស្រាយ​ ឬគោលបំណង​ដែល​អ្នក​ចង់បាន​។ តើ​អ្នក​អាច​ធ្វើ​ឱ្យ​បានសម្រេច​ជាមួយនឹង​ពេលវេលា​ ធនធាន​ និង​ថវិការ​ដែល​អ្នក​បាន​ស្នើសុំ​ដែរ​ឬទេ​? អ្នក​គួរតែ​  ​;រួមបញ្ចូល​នូវ​ការ​ពិពណ៌នា​អំពី​បញ្ហា​លម្អិត​ និង​ក្រុម​គោលដៅ​។ ទស្សនៈ​ទាន​គួរតែ​បង្ហាញ​ពី​ស្ថិតិ​ទិន្នន័យ​ និង​ភស្ដ​ុ​តាង​ដើម្បី​ជា​អំណះអំណាង​។សូម​មើល​ឧទាហរណ៍​ខាងក្រោម​។
    នៅក្នុង​ការ​ពិពណ៌នា​អំពី​បញ្ហា​៖ ការសិក្សា​ស្រាវជ្រាវ​រប​ស់​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ២០១៨​ បាន​បង្ហាញថា​ និស្សិត​ខ្មែរ​តិច​ជាង​ ៦ %  ​;រៀន​មុខវិជ្ជា​ផ្នែក​វិទ្យា​សា​ស្ដ​្រ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​និយោជក​មួយចំនួន​បាន​បង្ហាញ​ពី​កង្វះខាត​នៃ​ក្រុម​បេក្ខជន​ បេក្ខនារី​ដែល​មាន​សមត្ថភាព​លើ​វិស័យ​បច្ចេកទេស​ និង​វិស្វកម្ម​។ ដូច្នេះហើយ​ បាន​ជាគោល​បំណង​នៃ​គម្រោង​នេះ​ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​យុវ័​យក​ម្ពុ​ជា​មាន​អាយុ​ចន្លោះ​ពី១៨​ ដល់១៥​ ឆ្នាំ​ដែល​រស់​ក្នុង​ទីក្រុង​ភ្នំពេញ​ ទៅលើ​ការ​អភិវឌ្ឍ​ និង​ការបង្កើត​ផលិតផល​ ដូច្នេះ​ពួកគេ​អាច​រក​ទីផ្សារ​ផលិតផល​បាន​និង​ទទួល​បាន​ជំនាញ​បច្ចេកវិទ្យា​ទៅតាម​តម្រូវការ​របស់​និយោជក​កម្ពុជា​។
  4.  

  5. បង្ហាញ​ពី​ការ​យកចិត្ត​យកទុក​លើ​អ្នកប្រើ​ប្រាស់​៖ នៅ​គម្រោង​ Development​ Innovations​ អ្នកប្រើ​ប្រាស់​គឺជា​ស្នូល​សំខាន់​សម្រាប់​គ្រប់​សកម្មភាព​។ ដូច្នេះហើយ​ ពេល​ដែល​រចនា​សកម្មភាព​គម្រោង​ណាមួយ​ ពួក​យើង​ក៏​ធ្វើការ​ជាមួយ​ដៃគូ​ផ្ទាល់​ដើម្បី​បង្កើត​ដំណោះស្រាយ​ដែល​ឆ្លើយតបទៅនឹង​បញ្ហា​ដែល​អ្នកប្រើ​ប្រាស់​កំពុងតែ​ជួបប្រទះ​។ ប្រសិនបើ​សកម្មភាព​ដែល​បាន​ស្នើសុំ​ត្រូវ​បាន​សាកល្បង​ពីមុន​មក​ អ្នក​គួរតែ​បញ្ចូល​មតិ​របស់​អ្នកប្រើ​ប្រាស់​ និង​មេរៀន​បទ​ពិសោធ​ចូល​ទៅ​ក្នុង​កម្មវិធី​ថ្មី​។ ការ​បង្ហាញ​ពី​ការ​ប្រមូល​ និង​ស្ដ​ា​ប់​មតិយោបល់​របស់​អ្នកប្រើ​ប្រាស់​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​បង្ហាញថា​អ្នក​បាន​យល់​ច្បាស់​ពី​បញ្ហា​និង​កំពុងតែ​ស្នើសុំ​ដំណោះស្រាយ​ដ៏​សមស្រប​មួយ​។
     
  6.  

  7. គិត​ឱ្យ​បាន​ច្បាស់​ពី​គោលដៅ​នៃ​ភាព​ជោគជ័យ​របស់​អ្នក​៖ នេះ​គឺជា​ចំនុច​ដ៏​សំខាន់​បំផុត​នៃ​ការ​សរសេរ​ទស្សនៈ​ទាន​ដ៏​រឹងមាំ​មួយ​។តើ​អ្នក​នឹង​វាស់​ស្ទង់​ពី​ភាព​ជោគជ័យ​នៃ​គម្រោង​របស់​អ្នក​បាន​ដោយ​វិធី​ណា​? ចំណុច​បង្ហាញ​ពី​ភាព​ជោគជ័យ​ គួរតែ​កំណត់​យ៉ាង​ច្បាស់​ក៏ដូចជា​គោលដៅ​និង​វិធី​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ប្រមូល​បាន​។ ឧទាហរណ៍​៖ ចំនុច​បង្ហាញ​ភាព​ជោគជ័យ​មួយ​អាច​ជា​ភាគរយ​សិស្សានុសិស្ស​ដែល​បាន​ បង្ហាញ​ពី​ការ​កើនឡើង​ចំណេះដឹង​ និង​ជំនាញ​នៅក្នុង​ការ​អភិវឌ្ឍ​ និង​ការរចនា​ផលិតផល​ ឬក៏​អ្នក​អាច​វាស់​ស្ទង់​នូវ​ការ​ពេញចិត្ត​របស់​សិក្ខាកាម​ទៅលើ​មុខវិជ្ជា​ទាំងអស់​ដែល​បាន​រៀន​។ វិធី​នេះ​មើលទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​យើង​និយាយ​ថា​សិក្ខាកាម​ទាំង១៥នាក់​បាន​បញ្ចប់​ការសិក្សា​រួចហើយ​។
  8.  

  9. បង្កើត​ផែនការ​ជាក់លាក់​ដើម្បី​ទ្រទ្រង់​គម្រោង​របស់​អ្នក​៖ ម្ចាស់​ជំនួយ​ជាច្រើន​កំពុងតែ​ស្នើសុំ​ស្វែងយល់​ពី​ផែនការ​ចីរភាព​ ដូចនេះ​វា​ធ្វើ​ឱ្យ​ការ​និ​វិយោគ​របស់​ពួកគេ​ដើរ​យ៉ាង​រលូន​។ អ្នក​គួរ​គិតថា​ តើ​គម្រោង​របស់​អ្នក​ អាច​ទ្រទ្រង់​ខ្លួនឯង​បានទេ​ បន្ទាប់ពី​ជំនួយ​ត្រូវ​បាន​បញ្ចប់​ ឬតើ​គម្រោង​របស់​អ្នក​អាច​ទ្រទ្រង់​បាន​ដោយខ្លួនឯង​ទេ​ ដោយ​មិន​ពឹងផ្អែក​លើ​ជំនួយ​ពី​ខាងក្រៅ​។ អ្នក​គួរ​ឆ្លើយតប​ដោយ​ភាព​ស្មោះត្រង់​ ចីរភាព​គម្រោង​មាន​អត្ថន័យ​ជាច្រើន​ចំពោះ​ម្ចាស់​ជំនួយ​ផ្សេង​ៗ។ សម្រាប់​គម្រោង​មួយចំនួន​ ម្ចាស់​ជំនួយ​យល់ថា​វា​ពិតជា​ពិបាក​ក្នុង​ការ​រក​ប្រាក់ចំណូល​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​កម្មវិធី​។ អ្នក​គួរ​ពិចារណា​ទៅលើ​ជម្រើ​សផ្សេង​ៗគ្នា​ អាស្រ័យ​ទៅលើ​តម្រូវការ​របស់​ម្ចាស់​ជំនួយ​របស់​អ្នក​។ ចីរភាព​អាច​មាន​ច្រើន​ទម្រង់​ រួមមាន​ទាំង​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​បន្ត​ការ​គាំទ្រ​លើ​កម្មវិធី​ សកម្មភាព​បង្កើត​ប្រាក់ចំណូល​ ឬក៏​ផ្ទេរ​សកម្មភាព​ទៅ​ឱ្យ​ស្ថាបន័​ផ្សេងទៀត​ដែល​មាន​ឆន្ទះ​ក្នុង​ការ​បន្ត​ ឬពង្រីក​កម្មវិធី​ឱ្យ​កាន់តែ​ធំ​និង​មាន​រយៈពេល​វែង​។

ជាចុងក្រោយ​ អ្នក​ត្រូវ​ចាំ​ថា​ អ្នក​ដែល​មើល​ និង​វាយតម្លៃ​លើ​ទស្សនៈ​ទាន​របស់​អ្នកក៏​ត្រូវ​មើល​ទស្សនៈ​ទាន​ពី៥០ទៅ១០០ផ្សេងទៀត​ ដូច្នេះហើយ​វា​ពិតជា​សំខាន់​ដែល​អ្នកធ្វើ​ឱ្យ​សំណើ​ររបស់​អ្នក​ផ្តោត​លើ​លទ្ធផល​ ខ្លី​ខ្លឹម​និង​ងាយ​ស្រួយ​ចងចាំ​។

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬនៅ​? សូម​កុំ​ភ្លេច​! ពួក​យើង​ក៏​តាមដាន​នូវ​ឱកាស​ផ្តល់​មូលនិធិ​ជំនួយ​មួយចំនួន​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​​និង​ព័ត៌មាន​វិទ្យា​​និង​ការ​ច្នៃ​បង្កើត​ថ្មី​ជាច្រើន​នៅ​លើ​ ​គេហទំព័រ​ របស់​ពួក​យើង​ផង​ដែរ​។