ស្ត្រី​គំរូ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​នៅ​កម្ពុជា

ស្លាក: ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

Kate

ដោយ​ Kate Heuisler

Chief of Party
Development Innovations


ពាក្យ​ស្លោក​របស់​ខ្មែរ​មួយ​បាន​និយាយ​ថា“ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ”។ គម្រោង​យើង​ខ្ញុំ​គិត​ថា​ឃ្លា​នេះ​ពិត​ជា​ហួស​សម័យ​ ហើយ​វា​ក៏​មិន​មែន​ជា​ការ​ពិត​នោះ​ដែរ បើ​ធៀប​ទៅ​នឹង​សហគមន៍​បច្ចេកវិទ្យា​ដែល​កំពុង​តែ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តាម​រយៈ​កម្មវិធី​ជា​ច្រើន​ដែល​ពួក​យើង​បាន និង​កំពុង​អនុវត្ត​ អត្ថន័យ​នៃ​ឃ្លា​នេះ​អាច​នឹង​ផ្លាស់​ប្ដូរ​និង​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ការ​ពិត​ដែល​មាន​ជា​រៀង​រាល់​ថ្ងៃ​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៅ​ក្នុង​ប្រទេស។ ពាក្យ​ស្លោក​ថ្មី​ដែល​ពួក​យើង​បាន​បង្កើត​ឡើង​គឺ “ស្ត្រីបង្វិលកុំព្យូទ័រជុំហើយ”។ ​

កាល​ពី​ឆ្នាំ​២០១៦ យើង​ខ្ញុំ​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​លើ​គេហទំព័រ​ប្លុក Digital@DAI និង​រំលឹក​ឡើង​វិញ​អំពី​សកម្មភាព​នា​ពេល​កន្លង​មក​របស់ DI នៅ​ក្នុង​ការ​រៀប​ចំ​រចនា​កម្មវិធី​លើក​កម្ពស់​ភាព​ស្មើ​គ្នា​រវាង​ស្ត្រី និង​បុរស​នៅ​ក្នុង​ការ​ចូល​រួម​ក្នុង​ការ​ទទួល​បាន​សេវាកម្ម និង​ឱកាស​ផ្សេងៗ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ មួយ​ឆ្នាំ​កន្លង​មក នៅ​ក្នុង​ឆ្នាំ​២០១៧ យើង​ក៏​មាន​គេហទំព័រ​ប្លុក​ផ្ទាល់​ខ្លួន​របស់ DI ដែល​ផ្ដោត​សំខាន់​ទៅ​លើ​មាតិកា​សម្រាប់​ទស្សនិកជន​កម្ពុជា។ ជាក់​ស្ដែង​សម្រាប់​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ពួក​យើង​បាន​បង្កើត​វីដេអូ​មួយ​ចំនួន​ដែល​ផ្ទុក​នូវ​អត្ថន័យ​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ទស្សនៈ​នៃ​ការ​យល់​ឃើញ​អំពី​ស្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រព័ន្ធ​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យើង​បាន​សម្ភាសន៍​សិស្សានុសិស្ស​ពី​កម្មវិធី Technovation ដែល​ជា​កម្មវិធី​សហគ្រិនភាព​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សម្រាប់​កុមារី​អាយុ​ចាប់​ពី ១០ ទៅ ១៨​ឆ្នាំ ក៏​ដូច​ជា​ស្ត្រី​ដែល​ជា​អ្នក​សរសេរ​កម្មវិធី និង​អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​នានា​ផង​ដែរ។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ដើម្បី​ស្ដាប់​ពួក​គាត់។
 

List of Original Videos:

នៅ DI យើង​ធ្វើ​ការ​ដើម្បី​ជួយ​ដល់​ការ​បង្កើត និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ។ យើង​ខ្ញុំ​លើក​កម្ពស់​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នា​ឱកាស​ទិវា​នារី​អន្តរជាតិ​នេះ និង​ជា​រៀង​រាល់​ថ្ងៃ។
តើ​អ្នក​គិត​ដូច​ម្ដេច​ដែរ​ចំពោះ​វីដេអូ​នេះ?