មូលហេតុ​ដែល​ពួក​យើង​គួរ​បង្កើត​ទម្លាប់​រៀន​សូត្រ​នៅ​ក្នុង​ស្ថាប័ន

អត្ថបទ​នេះមានជាភាសា៖ enEnglish

Setha

ដោយ​ រ័ត្ន សេដ្ឋា

Senior Program Manager
Development Innovations


 

 

 

 

 

“ការ​រៀន​តាម​អ៊ីនធឺណិត​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ​ពិត​ជា​មាន​ប្រសិទ្ធភាព​ជាង​ការ​រៀន​ម្នាក់​ឯង” – នេះ​ជា​មតិ​របស់​លោក ម៉ៅ ចាន់ឌី ដែល​ជា​អ្នក​សម្រប​សម្រួល​គម្រោង​នៅ​គម្រោង Development Innovations។

ការ​រៀន​សូត្រ​គឺ​ជា​បទពិសោធន៍​មួយ​ដែល​មិន​មាន​ទី​បញ្ចប់។ នៅ​គម្រោង Development Innovations ក្រុម​ការងារ​យើង​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ការ​រៀន​សូត្រ​នៅ​ក្នុង​ស្ថាប័ន និង​ការ​ផ្ដល់​ដំបូន្មាន និង​រៀន​ជាមួយ​មិត្ត​រួម​ការងារ។ បន្ថែម​ពី​លើ​ការ​រៀន​សូត្រ​ពី​សកម្មភាព​ជាក់​ស្ដែង​នៅ​ពេល​បំពេញ​ការងារ ក្រុម​ការងារ​របស់​យើង​ខ្ញុំ​ក៏​ចូល​រួម​រៀន​នៅ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​លើ​អ៊ីនធឺណិត​ដែល​មិន​គិត​ថ្លៃ​នៅ​កំឡុង​ពេល​សម្រាក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់។ ការ​ជំរុញ​ទម្លាប់​រៀន​សូត្រ​នៅ​ក្នុង​ស្ថាប័ន​ពិត​ជា​សំខាន់​ពី​ព្រោះ​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៅ​កាន់​បុគ្គលិក និង​ស្ថាប័ន។ ក្រុម​ការងារ​អាច​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​ថ្មីៗ​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​ដែល​ពួក​គាត់​កំពុង​តែ​បំពេញ​។ ឧទាហរណ៍​ ក្រុម​ការងារ​ផ្នែក​គ្រប់​គ្រង​គម្រោង​ចំនួន​៥​នាក់​បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​នៅ​លើ​គេហទំព័រ Plus Acumen អំពី​ការ​វិភាគ​លទ្ធផល​នៅ​ក្នុង​សង្គម(Social Impact Analysis) ដែល​មាន​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ​វាយ​តម្លៃ​គម្រោង​ផ្សេងៗ។ តើ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​មាន​ប្រសិទ្ធភាព​ឬ​ទេ? ក្រុម​ការងារ​ពី​ដេប៉ាតឺម៉ង​ត្រួត​ពិនិត្យ​ វាយ​តម្លៃ និង​ការ​រៀន​សូត្រ (MEL) បាន​និយាយ​ថា តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​គាត់​អាច​ទទួល​បាន​ទិន្នន័យ​ច្បាស់​លាស់​ជាង​មុន​នៅ​ពេល​ដែល​កំណត់​រង្វាស់​លទ្ធផល​សង្គម និង​នៅ​ពេល​ដែល​ស្វែង​យល់​ថា​តើ​ក្រុម​គោល​ដៅ​ដែល​គម្រោង​និមួយៗ​បាន​គ្រោង​ទុក​ពិត​ជា​បាន​ទទួល​ផល​មែន​ឬ​ទេ។ បន្ថែម​ពី​លើ​នេះ ការ​រៀន​លើ​អ៊ីនធឺណិត​ជុំ​គ្នា​ជាមួយ​ក្រុម​ការងារ​មាន​ភាព​សប្បាយ និង​អាច​ជួយ​ឲ្យ​ទំនាក់​ទំនង​រវាង​អ្នក​និង​ក្រុម​ការងារ​ល្អ​ជាង​មុន។
 

មនុស្ស​មួយ​ចំនួន​មិន​មាន​ទម្លាប់​រៀន​តាម​អ៊ីនធឺណិត​ដោយ​ខ្លួន​ឯង ដូច​នេះ​ពួក​គាត់​ចូល​ចិត្ត​ការ​រៀន​ដោយ​ផ្ទាល់​ ឬ​នៅ​ក្នុង​ថ្នាក់។ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ ការ​រៀន​តាម​អ៊ីនធើណិត​តែ​ម្នាក់​ឯង​ពិត​ជា​មាន​ភាព​លំបាក។ ប៉ុន្តែ​បទ​ពិសោធន៍​នេះ​មាន​ភាព​ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ដែល​ខ្ញុំ​បាន​រៀន​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ។ ការ​រៀន​ជាមួយ​ក្រុម​ការងារ​ពិត​ជា​មាន​ប្រសិទ្ធភាព សប្បាយ និង​ប្រកប​ទៅ​ដោយ​ការ​សហការ​គ្នា។ ជា​ចុង​ក្រោយ យើង​ខ្ញុំ​អាច​បង្កើត​ជា​បរិយាកាស​រៀន​សូត្រ ​និង​វេទិកា​ពិភាក្សា​មួយ​ដ៏​ល្អ​នៅ​ការិយាល័យ​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ក៏​អាច​អនុវត្ត​ទ្រឹស្ដី​ដែល​បាន​រៀន​ទៅ​លើ​ការងារ​ផ្ទាល់​។ ឧទាហរណ៍ យើង​ខ្ញុំ​បាន​ប្រើប្រាស់​គំរូ​មធ្យោបាយ​មួយ​ដើម្បី​ស្វែង​រក​វិធី​បង្កើត​បរិយាកាស​កន្លែង​ធ្វើ​ការ​ដែល​អាច​ជួយ​ដល់​សុខភាព​បុគ្គលិក​បាន។

 

 

តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​រៀន​តាម​អ៊ីនធឺណិត​ជាមួយ​ក្រុម​ការងារ​របស់​អ្នក​ដែរ​ឬ​ទេ? វា​ពិត​ជា​សប្បាយ! អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ខាង​ក្រោម​នេះ ហើយ​ខ្ញុំ​ក៏​ចង់​ណែនាំ​ឲ្យ​អ្នក​រៀន​វគ្គ​បណ្ដុះ​បណ្ដាល​ទាំង​នេះ​ជាមួយ​ក្រុម​ការងារ​យ៉ាង​តិច​២​នាក់។

វគ្គបណ្ដុះបណ្ដាលតាមអ៊ីនធើណិតទូទៅ៖

វគ្គបណ្ដុះបណ្ដាលតាមអ៊ីនធើណិតសម្រាប់វិស័យបច្ចេកវិទ្យា និងអភិវឌ្ឍន៏