កម្មវិធី Mini Pitch របស់ Technovation លើក​កម្ពស់​កុមារី​ក្នុង​វិស័យ​បច្ចេកវិទ្យា

អត្ថបទ​នេះមានជាភាសា៖ enEnglish

កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ កម្មវិធី Technovation កម្ពុជា​បាន​រៀប​ចំ​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ Mini Pitch ក្នុង​គោល​បំណង​ឲ្យ​ក្រុម​កុមារី​ដែល​ចូល​រួម​កម្មវិធី​នេះ​ ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​អាជីវកម្ម​បច្ចេកវិទ្យា​របស់​ពួក​គាត់​ទៅ​កាន់​គណៈកម្មការ​ដើម្បី​ធ្វើ​ការ​ដាក់​ពិន្ទុ​​ និង​ផ្ដល់​យោបល់។ ក្រុម​កុមារី​ទាំង​៣៧​ក្រុម​បាន​បង្ហាញ​អំពី​គំនិត​អាជីវកម្ម​របស់​គាត់​ដែល​មាន​ដូចជា កម្មវិធី​ជួយ​ផ្សព្វ​ផ្សាយ​បន្លែ​គ្មាន​ជាតិ​គីមី កម្មវិធី​ប្រមូល​ផ្ដុំ​អតិថិជន​និង​ឈ្មួញ កម្មវិធី​បង្រៀន​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​តាម​អ៊ីនធឺណិត កម្មវិធី​តាម​ដាន​សុខភាព​កុមារ​ កម្មវិធី​ទប់​ស្កាត់​អត្រា​មរណៈ​មាតា​ និង​កម្មវិធី​គាំ​ពារ​សុវត្ថិភាព​ជន​ចំណាក​ស្រុក​ជា​ដើម។​ ក្នុង​រយៈ​ពេល​តែ​បួន​នាទី​តែ​ប៉ុណ្ណោះ​ ក្រុម​របស់​ពួក​គាត់​បាន​បង្ហាញ​ពី​គម្រោង​អាជីវកម្ម​ក៏​ដូច​ជា​កម្មវិធី​ទូរស័ព្ទ​ដែល​ពួក​គាត់​បាន​បង្កើត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម​។

គណៈកម្មការ​សុទ្ធ​តែ​ជា​អ្នក​ឯកទេស​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​អាជីវកម្ម​នៅ​កម្ពុជា ដែល​ក្នុង​នោះ​មាន​ដូច​ជា៖

  • កញ្ញា ហេង ហ៊ុយអេង | នាយក​ផ្នែក​ព័ត៌មានវិទ្យា​និង​គេហទំព័រ​នៃ Open Development Cambodia
  • លោក បេ ចន្រ្តា | អ្នក​កសាង​សហគមន៍​បច្ចេកវិទ្យា​និង​អាជីវកម្មបង្កើតថ្មី
  • លោក អ៊ា អ៊ុយ | សហ​ស្ថាបនិក​នៃ Sabay Osja Studio
  • លោក ខេង វ៉ាន់ថា | នាយក​ប្រតិបត្តិ​នៃ Biz Solution Co., Ltd
  • លោក សុខ លាព | ស្ថាបនិកនៃ System Experts
  • លោក អ៊ុយ វិចិត្រ | នាយកនៃ Express Market Solution

កម្មវិធី​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​ឪពុក​ម្ដាយ​ និង​អាណាព្យាបាល​ជា​ច្រើន​ ដែល​ក្នុង​នោះ​ម្ដាយ​របស់​កុមារី​អ្នក​ចូល​រួម​មួយ​បាន​និយាយ​ថា “កូន​ស្រី​របស់​ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ជាមួយ​នឹង​ក្រុម​និង​គ្រូ​បង្វឹក​របស់​នាង​នៅ​ក្នុង​កម្មវិធី​ Technovation ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ​ផែនការ​អាជីវកម្ម​ និង​ធ្វើ​បទ​បង្ហាញ​។ ខ្ញុំ​មាន​មោទនភាព​ណាស់​ចំពោះ​កូន​ស្រី​របស់​ខ្ញុំ​និង​ក្រុម​របស់​នាង។ ខ្ញុំ​យល់​ថា សព្វ​ថ្ងៃ​នេះ​បច្ចេកវិទ្យា​កំពុង​តែ​រីក​ចំរើន​ជា​ខ្លាំង។ ដូច​នេះ​ហើយ​ មនុស្ស​គ្រប់​រូប មិន​ថា​ប្រុស​ឬ​ស្រី គួរ​តែ​រៀន​ជំនាញ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​។ ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​ថាមពល​ព្រះអាទិត្យ​ ខ្ញុំ​ចង់​អោយ​កូន​ខ្ញុំ​និង​ក្មេង​ស្រី​ដទៃ​ទៀត​ចូល​រួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។” ការ​ចូល​រួម​គាំទ្រ​ពី​ឪពុក​ម្ដាយ​ពិត​ជា​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ក្មេង​ស្រី​ឲ្យ​រៀន​អំពី​បច្ចេកវិទ្យា​នៅ​កម្ពុជា និង​ដើម្បី​ធានា​ថា​ពួក​គាត់​ នឹង​ស្ថិត​នៅ​ក្នុង​វិស័យ​នេះ​នា​ពេល​អនាគត។

ក្រុម​ជ័យលាភី៖

នេះ​ជា​ក្រុម​ជ័យ​លាភី​ដែល​នឹង​ឈាន​ទៅ​កាន់​វគ្គ​ប្រកួត​ថ្នាក់​ជាតិ National Pitch៖

ក្រុម​កុមារី​ថ្នាក់​អនុ​វិទ្យាល័យ

ABC
ABC

Five Infinities
Five Infinities


Girls Dream in Technology

Girls Squashed
Girls-Squashed

GurlzTeq
GurlzTeq

Legendary helpers
Legendary helpers

Vacasa
Vacasa

ក្រុមកុមារីថ្នាក់វិទ្យាល័យ

Estrogen
Estrogen

One Team One Dream
One Team One Dream

Sky-Wider
Sky-Wider

Tech Girls Cambodia
Tech Girls Cambodia

The Third
The Third

Work for You
Work for You

Y-Nots-Girls!
Y-Nots-Girls!

សូម​អបអរសាទរ​ទៅ​កាន់​ក្រុម​កុមារី​ទាំង​អស់​! ចំណុច​សំខាន់​ក្នុង​ការ​ចូល​រួម​កម្មវិធី​ Technovation គឺ​ការ​រៀន​ជំនាញ​សំខាន់ៗ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​។ យើង​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​ភាព​ក្លាហាន​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គាត់។

ខណៈ​ពេល​ដែល​កម្មវិធី​នេះ​ប្រព្រឹត្តិ​ឡើង​ ក្រុម​ការងារ​គម្រោង​ Development Innovations ក៏​បាន​ធ្វើ​ការ​ណែនាំ​អំពី #IAmRachana ដែល​ជា​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញ​សង្គម​មួយ​ដែល​មាន​គោល​បំណង​លើក​កម្ពស់​កុមារី​ក្នុង​វិស័យ​បច្ចេក​វិទ្យា និង​ជំរុញ​ឲ្យ​កុមារី​កម្ពុជា​ចូល​រួម​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ដូច​ជា Technovation នា​ថ្ងៃ​អនាគត​។ ចូល​រួម​ជាមួយ​ #IAmRachana នៅ​លើ Facebook និង Twitter ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​នាង​ជំរុញ​ឲ្យ​កុមារី​ផ្សេងៗ​ចូល​រួម​ក្នុង​វិស័យ​បច្ចេកវិទ្យា។

ជំហាន​បន្ទាប់

ក្រុម​កុមារី Technovation កម្ពុជា​ទាំង​អស់​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​១២​សប្ដាហ៍​អំពី​សហគ្រិនភាព​ និង​បច្ចេកវិទ្យា​ដែល​កំណត់​ដោយ​ក្រុម​ការងារ​ Technovation ពិភព​លោក។ បន្ទាប់​ពី​នេះ​ ក្រុម​កុមារី​កម្ពុជា​ចំនួន​៤៤​ក្រុម​បាន​ផ្ញើ​ពាក្យ​ទៅ​កាន់​គណៈកម្មការ​ Technovation ពិភពលោក​កាល​ពី​សប្ដាហ៍​មុន។ ពួក​យើង​មាន​ភាព​រំភើប​នឹង​រង​ចាំ​លទ្ធផល​ពី​គណៈកម្មការ Technovation ពិភពលោក និង​រង​ចាំ​មើល​ការ​ធ្វើ​បទ​បង្ហាញ​របស់​ក្រុម​កុមារី​នៅ National Pitch នា​ចុង​ខែ​នេះ។ តាម​ដាន​ទំព័រ​ Technovation Cambodia នៅ​លើ​ Facebook ​ដើម្បី​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នា​ថ្ងៃ​ទី​២០ ខែ​ឧសភា នៅ​ម៉ោង​៨ព្រឹក!

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Technovation Cambodia ចុច​ទី​នេះ

Gechheang

ដោយ ជា​ ហ្គេចហៀង

Tech Programme Coordinator
Development Innovations