ទិដ្ឋភាព និង​វីដេអូ​ពី​សកម្មភាព​ឆ្នាំ​២០១៧

អត្ថបទ​នេះមានជាភាសា៖ enEnglish

Kate

ដោយ​ Kate Heuisler

ប្រធាន​គម្រោង
Development Innovations


ឆ្នាំនេះ​គម្រោង DI មាន​ភាព​មមាញឹក​និង​ទទួល​បាន​លទ្ធភាព​ជាច្រើន​។ គម្រោង​យើង​ខ្ញុំ​បាន​បង្កើត​និង​សាកល្បង​វគ្គ​បណ្ដុះ​បណ្ដាល​បច្ចេកវិទ្យា​ជា​ភាសា​ខ្មែរ​នៅ The Lab ដោយ​បាន​សហការ​ជាមួយ​និង​ដៃគូ​ថ្មីៗ​របស់​គម្រោង​ក្នុងការ​បង្កើត​នឹង​អនុវត្ត​សាកល្បង​នូវ​ដំណោះស្រាយ​បច្ចេកវិទ្យា​មួយ​ចំនួន​ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធិភាព​សេវាកម្ម​និង​លើក​កម្ពស់​ការ​យល់ដឹង​ពី​សិទ្ធិ​របស់​ជន​ពិការ បាន​ផ្ដល់​ជូន​ការ​បង្វឹក​ទៅ​ដល់​សិក្ខាកាម​ទូទាំង​ប្រទេស និង​ទទួល​បាន​បទ​ពិសោធន៍​ល្អៗ​ជា​ច្រើន​​ពី​ដៃគូ​នៅ​ក្នុង​កំឡុង​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ។

គម្រោង​យើងខ្ញុំ​ក៏​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ​បង្ហាញ​អំពី​ប្រសិទ្ធិភាព​ជា​វិជ្ជមាន​ដែល​កម្មវិធី​របស់​គម្រោង និង​ដៃគូ​របស់​គម្រោង​បាន​ផ្តល់​ជួន​ដល់​ប្រជាជនកម្ពុជា។

វីដេអូ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំ​ឆ្នាំ​២០១៧​គឺជា​វីដេអូ​ដែល​យើង​បាន​ផលិត​ពី​វគ្គ​បណ្ដុះបណ្ដាល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់ DI។ ចុចទីនេះដើម្បី​ទស្សនា។

អត្ថបទ​ដែល​ទាក់ទាញ​អ្នកអាន​ច្រើន​ជាង​គេ​របស់ DI គឺជា​ប្លុក​ដែល Digital Designer របស់​គម្រោង​យើងខ្ញុំ​បាន​សរសេរ​ពី​គន្លឹះ​ក្នុងការ​រចនា និង​ករណី​ជោគជ័យ​ពីកម្មវិធី​មួយ​ដែល​មាន​ឈ្មោះ​ថា “ការ​ប្រែ​ក្លាយ​កម្មវិធី​អប់រំ​ទៅ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា” ឬ​ហៅ​កាត់​ថា “TEST App” ដែល​បាន​បង្កើត​ឡើង​ដោយ World Education ដែល​ជា​ដៃគូ​របស់​គម្រោង ដើម្បី​ជួយ​បង្កើន​សមត្ថភាព​អំណាន​ដល់​សិស្ស​ថា្នក់​ទី១ និង២។

លើស​ពីនេះ គេហទំព័រ​របស់​គម្រោង​បាន​គូស​បញ្ជាក់​ពី​ចំនុច​សំខាន់ៗ​ជា​ច្រើន​ពី​ការ​បង្កើត​ថ្មី ការ​សម្រប​ខ្លួន និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ឧបករណ៍​ក្នុងការ​ដោះស្រាយ​បញ្ហា​ចោទនៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ។

នៅ​ប្រទេស​កម្ពុជា វីដេអូ​នៅតែ​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធិភាព​មួយ​ក្នុងការ​បង្ហាញ​ខ្លឹម​សារព័ត៌មាន។ ក្រុម​ការងារ​ដ៏​មាន​ទេពកោសល្យ​របស់​គម្រោង​បាន​ផលិត​វីដេអូ​មួយ​នេះក្នុង​គោល​បំណង​បង្ហាញ​ពី​សកម្មភាព​ខ្លះៗ​ដែល​គម្រោង​បាន​សម្រេច​ក្នុង​ឆ្នាំ​២០១៧។

​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​ដល់​គម្រោង DI ។ គម្រោង​យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើការ​សហការ​ជាមួយ​​អ្នក​ទាំងអស់​គ្នា​នៅ​ក្នុង​ឆ្នាំ​២០១៨។ សូម​ចូល​ទៅ​កាន់​ទំព័រ​របស់​យើង​នៅ​លើ​បណ្ដាញ​សង្គម និង​ព្រឹត្តប័ត្រ​ព័ត៌មាន​ប្រចាំ​ខែ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពីមូលនិធិ​និង​ឱកាស​នានា។