ដំណើរទស្សនកិច្ចទៅកាន់ Innovation Hubs និងកន្លែងធ្វើការរួមគ្នា

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

Sotheavy

ដោយ​ កញ្ញា អាត សុធាវិ

Innovation Lab Manager
Development Innovations


កាលពីខែមុន ក្រុមការងាររបស់គម្រោង Development Innovations បានធ្វើទស្សនកិច្ចទៅកាន់​កន្លែង​មួយចំនួននៅទីក្រុងភ្នំពេញដែលប្រមួលផ្ដុំទៅដោយអ្នកច្នៃបង្កើត អាជីវកម្ម​បង្កើត​ថ្មី​ និង​សហគ្រិន​។ ពួកយើងពិតជារំភើបដែលបានស្វែងយល់ពីកន្លែងទាំងនោះ​ជា​ពិសេស​ពី​សមាជិក​ និងសេវាកម្ម​ដែលកន្លែងទាំងនេះមាន។ កន្លែងនីមួយៗមានសកម្មភាព សំរាប់​សមាជិក​គ្រប់​ប្រភេទ រាប់បញ្ចូលទាំងសហគ្រិនសង្គម អ្នកចង់ប្រើប្រាស់​ឧបករណ៏ព្រី​ន​ 3D ឬ​ក៏​​សិល្បករ ឬក៏អាជីវករដែលកំពុងតែស្វែងរកកម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មជាដើម។

ទស្សនាវីដេអូនៅខាងក្រោមនេះដើម្បីស្វែងយល់អំពីកន្លែងទាំងនេះ រួមទាំងសេវាកម្ម​របស់​ពួកគេ​​ រួច​ចូល​ទៅ​កាន់​គេហទំព័រនិង Facebook Page កន្លែងទាំងនេះសំរាប់​ព័ត៌មាន​បន្ថែម។

គម្រោងយើងកំពុងតែសរសេរ​របាយការណ៍​ទាក់ទងទៅនឹង​ទិដ្ធភាព​របស់វិស័យនេះ និង​សេវាកម្ម​ដែលផ្ដល់ជូននៅទីក្រុងភ្នំពេញ។ ទាក់ទងមកកាន់ leng_tri@dai.com ប្រសិនបើអ្នក​មានកន្លែង​ច្នៃបង្កើតនិងធ្វើការរួមហើយចង់ដាក់បញ្ចូលទៅក្នុង​របាយការណ៍​នោះ។

ចង់ដឹងពីព័ត៌មានបន្ថែម? ទាំងនេះគឺជាកន្លែងដែលយើងបានទៅទស្សនា និងតាមលំដាប់​នៅ​ក្នុង​វីដេអូ​របស់​យើង។ អ្នកក៏អាចចូលទៅកាន់ conpath.net សំរាប់ផែនទីនៃកន្លែងទាំង​នេះ។

Factory Phnom Penh – Website | Facebook
SmallWorld Cambodia – Website | Facebook
The Desk – Website | Facebook
Outpost – Website | Facebook
National University of Management-Social Innovation Lab – Website | Facebook
TRYBE – Website | Facebook
Smart-Techno Incubation Lab – Website | Facebook
Emerald Hub – Website | Facebook
Impact Hub – Website | Facebook

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email