អានុភាពនៃការរចនាដោយឌីជីថល

ស្លាក: ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

ការរចនាដោយឌីជីថល វាជាជំនាញ ដែលត្រូវរចនា ឬត្រូវធ្វើការជាមួយ នឹងកុំព្យូទ័រ បូករួមឧបករណ៍បច្ចេកវិទ្យាច្រើនផ្សេងទៀត ដើម្បីធ្វើការលើ ការរចនារូបភាពឌីជីថល ការរចនាវែបសាយ និង ក្រាហ្វិកហ្គេមផងដែរ។ សម្រាប់ខ្ញុំ វាជាឧបករណ៍មួយសម្រាប់ទំនាក់ទំនងរវាងអ្នករចនា និងអ្នកមើល។

 

Sophat

 

ដោយមានតម្រូវការខ្លាំងពេលខ្ញុំរៀបចំព្រឹត្តិការណ៍មួយចំនួន ធ្វើអោយខ្ញុំបានចាប់ផ្ដើមជាមួយការងាររចនានេះ។  ដើមឡើយវាពិបាកណាស់សម្រាប់ខ្ញុំ ដែលមិនសូវមានគំនិតឆ្នៃប្រឌិតច្រើន រួមទាំងមិនជំនាញរចនាផងនោះ  តែខ្ញុំអាចធ្វើវាបាន ដោយទឹកដៃដំបូងៗអាចអោយអ្នកជុំវិញទទួលយកបាន។ ដោយមានតម្រូវការខ្លាំងក្នុងការងារ បូកជាមួយបទពិសោធន៍តម្រូវការក្នុងពេលរៀបចំព្រឹត្តិការណ៍ ធ្វើអោយខ្ញុំដឹងថាខ្ញុំកំពុងចង់បានអ្វី ហើយនេះជាអ្វីខ្ញុំចាប់ផ្ដើមដំបូងជាមួយការងាររចនា។ ដោយមានប្រវត្តិជាអ្នករៀនអាយធីហើយមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា ធ្វើអោយខ្ញុំយល់ពីស្ថានភាពអ្នកប្រើប្រាស់ និង ប្រែក្លាយខ្លួនឯងទៅជាអ្នករចនាដោយឌីជីថល។

 

អ្វីដែលខ្ញុំស្រលាញ់ផ្នែករចនានេះ គឺមកពីវាជាទម្រង់ដ៏ស្រស់ស្អាតមួយ ដែលជាទំនាក់ទំនងរវាងអ្នករចនាម្នាក់ ទៅមនុស្សច្រើនទៀត។ វាត្រូវការភាពស្អាត ត្រូវការការឆ្នៃប្រឌិតក្នុងនោះ ហើយយើងអាចផ្ដល់ព័ត៌មានដោយមានប្រសិទ្ធភាពបំផុតផងដែរ ។  និយាយអោយខ្លីទៅ វាពិតជាអស្ចារ្យ វាជារូបភាពរចនាមួយយ៉ាងស្រស់ស្អាត សម្រាប់ផ្ដល់ព័ត៌មាន និង អាចធ្វើអោយអ្នកមើលបានទទួលព័ត៌មានដោយភាពរីករាយ។

 

info-card

 

ការច្នៃប្រឌិតហ្នឹងមកពីណា? សម្រាប់បទពិសោធន៍ខ្ញុំ ស្ថានភាពរបស់អ្នកអាន ឬអ្នកទទួលព័ត៌មានពីការរចនាពិតជាសំខាន់ណាស់។ ស្ថានភាពនៅទីនេះ គឺបូករួម ស្ថានភាពពេលវេលា ស្ថានភាពសង្គម ប្រពៃណី និងស្ថានភាពជាច្រើនទៀត។ ការឆ្នៃប្រឌិតអាចបានមកពីការប្រមូលព័ត៌មានអោយច្រើន អោយយើងយល់ពីស្ថានភាពនោះទើបការរចនាយើងរស់រវើកទៅតាមការស្រមៃនៃស្ថានភាពនោះដែរ។  ការឆ្នៃប្រឌិតខ្លះមិនមែនកើតមកជាមួយយើងនោះទេ ដូចនេះវាទាមទាអោយយើង ចេះសិក្សា ស្វែងយល់ពីស្ថានភាព បរិបទ និង សង្គមរស់នៅរបស់អ្នកអាន ឬអ្នកទទួលព័ត៌មាន ។
“ការឆ្នៃប្រឌិតអ្នកអាចបង្កើតបាន នៅពេលអ្នកអង្គុយឆ្នៃរបស់នោះទាល់តែប្រឌិតវាចេញជារូបរាងបាន ហើយបន្តឆ្នៃរហូតតាមសម័យកាលរបស់វា ” __ ជី សុផាត

 

Sophat CHY

ដោយ ជី សុផាត

អ្នកជំនាញផ្នែករចនាដោយឌីជីថល
Development Innovations


 
 
 
 
 
 

bike-to-angkor-01

barcamp-battambang-01