មហោស្រព​ស្ដី​ពី​វិទ្យាសាស្ត្រនិង វិស្វកម្ម​បាន​បំផុស​គំនិត​យុវជន​កម្ពុជា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ច្នៃ​ប្រឌិត​

ស្លាក: , ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

មហោស្រព​ជាតិលើកទី​ ៣ នៅកម្ពុជា​ស្ដី​ពី​វិទ្យាសាស្ត្រនិង វិស្វកម្ម​ (#CSEF2017) ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​។ មហោស្រព​នេះ​ទាក់ទាញ​អ្នក​ចូលរួម​ច្រើន​ជាង​ ២៣០០០ នាក់​ក្នុង​រយៈពេល​បី​ថ្ងៃ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​បាន​កសាង​ឡើង​ក្នុង​ទសវត្ស​ទី ៦០ ដោយ​ស្នាដៃ​ស្ថាបត្យក​រដ៏​ល្បី​លោក​ វណ្ណ មូលីវណ្ណ។ អ្នក​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ពិត​ជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​បង្ហាញ​ ព្រមទាំង​សាកល្បង​ដោយ​ផ្ទាល់​ជាមួយ​បច្ចេក​វិទ្យា​ថ្មីៗ​ពី​ដៃគូរ​របស់​យើង​ដូចជា​៖ Arc Hub និង Doy Doy ការ​ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​ និង​ការ​បង្ហាញពី​ USAID និង ស្ថានទូត​អាមេរិក​ ស្ថានទូត​អង់គ្លេស អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ជំនាញ​ជា​ច្រើន​ផ្នែក​បច្ចេកវិទ្យា។​

ឆ្នាំ​នេះ​ Development Innovations សហការ​ជាមួយ​ People in Need Cambodia, World Education Cambodia, Kampuchean Action for Primary Education (KAPE), Technovation Cambodia, និង Aide et Action Cambodia ដើម្បី​បង្ហាញ​ពី​ឧបករណ៍​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ​របស់​ពួក​គេ។ ជាពិសេស​នៅ​ស្តង់របស់យើង​មាន​បង្ហាញ​អំពី​ ឧបករណ៍​ប្រកាស​អាសន្ន​អំពី​ទឹក​ជំនន់ (Flood Warning Tool), កម្មវិធី​សម្រាប់​ធ្វើ​តេស្ត​ការ​អាន​ កម្មវិធី អាន​ខ្មែរ សៀវភៅ​ឆ្លាត​ សំណួរ​ចម្លើយ​អំពី​អាស៊ាន​ ​បណ្ណាល័យ​ខ្មែរ​ និង​ អ្នក​អប់រំ​ខ្មែរ​។ លោក​អ្នក​អាច​ស្វែង​យល់​អំពី​គម្រោង​ដែល​ Development Innovations ដែល​បាន​ផ្ដល់​ជំនួយ​ជា​មូលនិធិ​នៅ​ ទីនេះ

យើង​ក៏​បាន​ធ្វើ​តេស្ត​នូវ​សំនួរ​ចម្លើយ​ខ្លី​ពីរ​នៅ​ក្នុង​កម្មវិធី​នេះ​ដើម្បី​ស្វែង​យល់​​ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​អ្នក​ប្រើប្រាស់​របស់​យើង​។ សម្រាប់​សំណួរ​ទីមួយ​យើង​ទទួល​បាន​ចម្លើយ​ចំនួន ១៥១ ​ជា​សំណួរ​ទាក់ទង​ទៅ​នឹងប្រព័ន្ធ​​ទំនាក់ទំនង​សង្គម​ដែល​អ្នក​ចូលរួម​ចូលចិត្ត​ និង​ប្រើប្រាស់​ញឹក​ញាប់​ជាង​គេ​។ ប្រព័ន្ធ​​ទំនាក់ទំនង​សង្គម​កំពូល​ទាំង​ប្រាំ​ដែល​យុវវ័យ​ (អ្នក​ដែល​ឆ្លើយ​សំណួរ​មាន​អាយុ​ចន្លោះ​ពី​ ១៣ ទៅ ២៤ ឆ្នាំ​) នៅ​កម្ពុជា​ប្រើប្រាស់​ញឹកញាប់​ជាងគេ​នោះ​គឺ​ Facebook, Facebook Messenger, YouTube, Instagram និង LINE។ សូម​មើល​លទ្ធផល​លំអិត​ខាង​ក្រោម។​
 

សំណួរ​ចម្លើយ​ទី​ពីរ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​តេស្ត​អ្នក​ចូល​រួម​អំពី​ចំណេះ​ដឹង​មូលដ្ឋាន​អំពី ICT ក្នុង​វិធី​សប្បាយ​។ ១០២ នៃ ១៤២ ចម្លើយ (៧២%) បាន​ជាប់​សម្រាប់​ការ​ធ្វើ​តេស្ត​នេះ​! មាន​ន័យថា​យុវវ័យ​របស់​យើង​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​សិក្សា​ពី​បច្ចេកវិទ្យា​ថ្មីៗ​ព្រមទាំង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​បញ្ហា​ប្រឈមផ្នែក​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា។

Flood Warning Tool

CSEF

Quiz
 
អរគុណ​ជា​អនេក​ដល់​អ្នក​រៀបចំ​កម្មវិធី​ និង​អ្នកចូលរួម​ទាំងអស់​។ យើង​នឹង​រង់​ចាំ​ចូល​រួម​ #CSEF2018 ឆ្នាំ​ក្រោយ​ទៀត!

Samnang

លោក​ អ៊ុង សំណាង​

ប្រធាន​ផ្នែក​ ព័ត៌មានវិទ្យា
Development Innovations