មហោស្រព​ស្ដីពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ជំរុញ​ឲ្យ​យុវវ័យ​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​សម័យ​បច្ចេកវិទ្យា​ទំនើប

ស្លាក: , ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

កម្មវិធី​មហោស្រព​ជាតិ​លើក​ទី​៤នៅ​កម្ពុជា​ស្ដី​អំពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម (#CSEF2018) ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃទី១ ដល់ទី៣ ខែមិនា ឆ្នាំ២០១៨ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​ជា​ស្នា​ដៃ​របស់​កំពូល​ស្ថាបត្យករ​លោក​ វណ្ណ ម៉ូលីវណ្ណ កាល​ពី​សម័យ​សង្គមរាស្ត្រនិយម បាន​ទាក់​ទាញ​អ្នក​ចូល​រួម​ទស្សនា​ជាង ២៥០០០នាក់  អ្នក​ចូល​រួម​រីករាយ​នឹង​សកម្មភាព​ផ្សេងៗ​នៅ​តាម​ស្តង់​ដូច​ជា ការ​សាកល្បង​បច្ចេកវិទ្យា ដូច​ទៅ​នឹង​កម្មវិធី Mini Maker Fair ដែល Arc Hub បានរៀបចំ ការ​ពិសោធន៍​វិទ្យាសាស្ត្រ​ ការ​ដាក់​តាំង​ពិព័រណ៍​ពី ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ស្ថានទូតអាមេរិក ស្ថានទូត​អង់គ្លេស​ អង្គការមិនមែនរដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

ឆ្នាំនេះ Development Innovations បានសហការជាមួយ People in Need Cambodia, World Education Cambodia, Edemy, Technovation Cambodia, Aide et Action Cambodia និង Doy Doy ដើម្បី​ដាក់​បង្ហាញ​ឧបករណ៍​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​របស់​អង្គការ​ខ្លួន។ ជាក់ស្ដែង ស្តង់​របស់​គម្រោង​យើង​ខ្ញុំ​បាន​ដាក់​បង្ហាញ​ ឧបករណ៍​​ប្រកាស​អាសន្ន​ពេល​មាន​គ្រោះ​ទឹកជំនន់​ កម្មវិធី​វាស់​ស្ទង់​សមត្ថភាព​អាន​កុមារ Edemy ប្រព័ន្ធ​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​តំបន់​ដាច់ស្រយាល​ និង​កម្មវិធី​ទូរស័ព្ទ​ពីរ​ផ្សេង​ទៀត​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស។ លោក​អ្នក​ក៏​អាច​ស្វែង​យល់​បន្ថែម​អំពី​គម្រោង​ទាំង​នេះ​ និង​គម្រោង​ដទៃ​ទៀត​ដែល​យើង​បាន​ផ្តល់​ជំនួយ​នៅ​ក្នុង​ ​ទំព័រ​គម្រោង​របស់​យើងខ្ញុំ​.

ក្នុង​ឱកាស​នោះ​គម្រោង​យើង​ខ្ញុំ​ក៏​បាន​ឆ្លៀត​សិក្សា​ស្វែង​យល់​ពី​ក្រុម​អ្នក​ចូល​រួម​ដែល​មាន​អាយុ​ចន្លោះ​ពី​១៣​ទៅ​២៤​ឆ្នាំ​។ យើង​ខ្ញុំ​បាន​ធ្វើ​ការ​ស្រង់​មតិ​អំពី​របៀប​ដែល​គាត់​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​។ កំឡុង​ពេល​៣​ថ្ងៃ​នៃ​ការ​ស្រង់​មតិ​ យើង​ខ្ញុំ​ទទួល​បាន​ចម្លើយ​ចំនួន​៣៦៥​ ដែល​ក្នុង​នោះ​មាន​៥២%​ជា​យុវនារី​។ លទ្ធ​ផល​បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដែល​គេ​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​គឺ​ Facebook បន្ទាប់​មក​គឺ Instagram និង YouTube។ សូម​មើល​លទ្ធផល​លម្អិត​នៅ​ខាង​ក្រោម។

 

 

 

យើង​ខ្ញុំ​ក៏​បាន​សួរ​ពី​មូល​ហេតុ​ដែល​ពួក​គេ​ប្រើ​ប្រព័ន្ធ​ទាំង​នេះ។ ចម្លើយ​ដែល​ទទួល​បាន​នោះ​គឺ​៖

  1. ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ និង​ដឹង​ពី​អ្វី​ព្រឹត្តិការ​ថ្មីៗ
  2. ចែករំលែកមតិរបស់គេ
  3. ទស្សនាការកំសាន្តផ្សេងៗ

ចម្លើយ​ផ្សេងៗ​ទៀត​ដែល​មាន​ចំនួន​ស្ទើរ​តែ​ស្មើ​គ្នា​មាន​ដូច​ជា​ ចែក​រំលែក​រូបភាព​និង​វីដេអូ​ រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​មិត្តភ័ក្ដិ​និង​គ្រួសារ​ ស្គាល់​មិត្ត​ថ្មី​ និង​ព្រោះ​តែ​​មិត្តភ័ក្ដិ​របស់​គេ​កំពុង​តែ​ប្រើ​ប្រព័ន្ធ​ទាំង​នេះ​។

 

 

លើស​ពី​នេះ​យើង​ខ្ញុំ​បាន​បង្កើត​ជា​កម្រង​សំណួរ​ខ្លីៗ​ដើម្បី​សាក​ល្បង​អំពី​កម្រិត​ចំណេះ​ដឹង​លើ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មានវិទ្យា​។ ក្នុង​ចំណោម​អ្នក​ធ្វើ​តេស្ដ​ចំនួន​៣៦៥នាក់​ មាន​ដល់​ទៅ​២១៧​នាក់​(៥៩%)​ដែល​បាន​ជាប់! នេះ​ក៏​មាន​ន័យ​ថា​ យុវវ័យ​កម្ពុជា​បាន​ស្វែង​យល់​ច្រើន​អំពី​វិស័យ​បច្ចេកវិទ្យា​ និង​បាន​ត្រៀម​ខ្លួន​សម្រាប់​យុគសម័យ​ថ្មី​នៅ​កម្ពុជា។ លោក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ឆ្លើយ​សំណួរ​ទាំង​នេះផង​ដែរ​ ហើយ​លោក​ទទួល​បាន​ចម្លើយ​ត្រឹម​ត្រូវ​១០០%!

Tepmacha - People in Need Cambodia

Doy Doy

Development Innovations

Samnang

ដោយ អ៊ុង សំណាង

ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា​
Development Innovations