អត្ថបទនេះមានជាភាសា៖ English ការគាំទ្រជាមួយការអនុវត្តផ្ទាល់ដែលលោកអ្នកត្រូវការ យើងខ្ញុំយល់ពីការលំបាកដែលលោកអ្នកអាចជួបប្រទះនៅពេលប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចការងាររបស់លោកអ្នក។ នៅគម្រោងរបស់យើងខ្ញុំមានក្រុមអ្នកផ្ដល់ប្រឹក្សាដែលនឹងជួយគាំទ្រលោកអ្នកលើកិច្ចខំប្រឹងប្រែងដើម្បីឲ្យកិច្ចការរបស់លោកអ្នកកាន់តែប្រសើរឡើង។ ក្រុមការងារយើងខ្ញុំដែលមានអ្នកជំនាញនឹងជួយលោកអ្នក និងស្ថាប័នលោកអ្នកស្វែងយល់អំពីបច្ចេកវិទ្យា ធ្វើផែនការ បង្កើតគម្រោង និងជ្រើសរើសបច្ចេកវិទ្យាដែលសមស្របសម្រាប់គម្រោងរបស់លោកអ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមផ្ញើរអ៊ីម៉ែលទៅកាន់៖ advisory@development-innovations.org។ កញ្ញា អាត សុធាវី អ្នកគ្រប់គ្រង Innovation Lab កញ្ញា អាត សុធាវី គឺជាអ្នកគ្រប់គ្រង Innovation Lab និងជាអ្នកដឹកនាំអ្នកបង្ហាត់បង្ហាញនៃវគ្គបណ្តុះបណ្តាលនៅគម្រោង Development Innovations។ សុធាវី មានបទពិសោធការងារក្នុងក្រុមហ៊ុនផលិតកម្ម ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី ហើយគាត់ក៏មានជំនាញក្នុងការផលិតវីដេអូ បង្ហាត់បង្ហាញ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ សុធាវី អាចជួយលោកអ្នកក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនង ជួយសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយសង្គម និងបង្រៀនពីដំណាក់កាលផ្សេងៗក្នុងការផលិតវីដេអូដូចជា ស្វែងយល់ពីក្រុមគោលដៅ និងសារ ការគូរក្តាសាច់រឿង ការសរសេរសាច់រឿង និងការកាត់ត។ ចុះឈ្មោះប្រឹក្សាផ្នែកវីដេអូ * Required Full Name * Organization * Position * Email * Telephone * Subject * Your Message * * Required Full Name * Organization * Position * Email * Telephone * Subject * Your Message *