អំពីយើងខ្ញុំ នៅគម្រោង Development Innovations យើងខ្ញុំផ្ដោតទៅលើការបង្កើតដំណោះស្រាយសម្រាប់ប្រជាជនកម្ពុជា។ អត្ថបទនេះមានជាភាសា៖ EnglishDevelopment Innovations គឺជាគម្រោងរយៈពេលប្រាំមួយឆ្នាំក្រោមមូលនិធិជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីជួយអង្គការសង្គមស៊ីវិល (CSOs) ក្រុមហ៊ុនបច្ចេកវិទ្យា សហគ្រាសសង្គម និងអ្នកច្នៃបង្កើតវ័យក្មេង ក្នុងការបង្កើត និងប្រើដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងវិធីសាស្រ្តប្រកបដោយការច្នៃបង្កើតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុន DAI Global, LLC ដែលជាអង្គការអភិវឌ្ឍពិភពលោកដែលមានមូលដ្ឋាននៅទីក្រុង Bethesda ក្នុងសហរដ្ឋអាមេរិក។ ក្រាហ្វិកនេះបង្ហាញពីសេវាកម្មដែលយើងខ្ញុំបាននិងកំពុងផ្តល់ និងសកម្មភាពដែលយើងបានផ្តល់មូលនិធិពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ ក៏ដូចជាផែនការរបស់យើងខ្ញុំសម្រាប់ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩។ យើងខ្ញុំកែសម្រួលកម្មវិធី និងសេវាកម្មរបស់យើងខ្ញុំយ៉ាងទៀងទាត់ដោយផ្អែកលើតម្រូវការនៅក្នុងវិស័យនេះ។ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ គម្រោងយើងខ្ញុំនឹងផ្តោតលើការបង្កើនឱកាសក្នុងវិស័យបច្ចេកវិទ្យា និង សហគ្រិនភាព សម្រាប់អ្នកច្នៃបង្កើត យុវជន និង ស្ត្រីនៅកម្ពុជា។ ចង់ស្វែងយល់បន្ថែមពីគម្រោង Development Innovations? វីដេអូខ្លីខាងក្រោមនេះនឹងបង្ហាញលោកអ្នកនូវអ្វីដែលក្រុមការងារយើងខ្ញុំបានធ្វើ និងសេវាកម្មមួយចំនួនពីឆ្នាំ ២០១៦ ដល់ ២០១៨។