អត្ថបទ​នេះមានជាភាសា៖ enEnglish

ការបង្ហាត់បង្ហាញ និងជំនួយផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម

ក្រុម​អ្នក​ប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ធផ្សព្វផ្សាយ​សង្គម​យើងខ្ញុំ​មាន​ទាំង​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ ដែល​អាច​ផ្ដល់​សេវាប្រឹក្សា​ដល់​លោកអ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងការ​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទៅ​ប្រើ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់លោកអ្នក​។ សូម​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ការ​បង្ហាត់បង្ហាញ​ដោយ​ឥត​គិត​ថ្លៃ​! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​កាន់​លេខ​ ០៩៥ ៧០២ ០០៨ ឬ​តាម​រយៈ​អ៊ីម៉ែល​៖ advisory@development-innovations.org

ការបង្ហាត់បង្ហាញផ្នែក
ប្រព័ន្ធផ្សព្វផ្សាយសង្គម

សូម​ចុះឈ្មោះទីនេះ

តម្លៃ៖ ឥតគិតថ្លៃ រយៈពេល១ម៉ោង

ការបង្ហាត់បង្ហាញផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម

ដោយ៖ អ៊ុំ វ័ណថារិទ្ធ

ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​តែ​រីក​ដុះដាល​យ៉ាងខ្លាំង ក្នុង​ចំណោម​ប្រជាជន​កម្ពុជា។ ដូច្នេះ​បើ​សិនជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ជា​មធ្យោបាយ​ដែល​អាច​បញ្ជូន​សារ​ទៅ​ដល់​គោលដៅ​របស់​លោកអ្នក អ្នក​ប្រឹក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យើងខ្ញុំ​ អាច​ជួយ​លោកអ្នក​បង្កើត ឬ​ក៏​កែច្នៃ​យុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ ផ្តល់​គំនិត​ក្នុង​ការ​ផលិត​និង​គ្រប់គ្រង​ខ្លឹមសារ​ និង​ធ្វើការ​វិភាគ​ដើម្បី​ធ្វើអោយការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លោកអ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព​។

ភាសា៖ ខ្មែរ ឬ អង់គ្លេស

អ្នកប្រឹក្សារបស់យើងខ្ញុំអាចជួយលោកអ្នកដូចជា៖

  • ការរៀបចំយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គម
  • ការគ្រប់គ្រងខ្លឹមសារផ្សព្វផ្សាយ
  • ការប្រើទិន្នន័យដើម្បីវិភាគ