៦ ចំណុច​ដែល​លោកអ្នក​គួរ​ធ្វើ​ពេល​បច្ចុប្បន្ន​ដើម្បី​ផ្សព្វផ្សាយ​ពី​សកម្មភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​លោកអ្នក​នៅ​កម្ពុជា​

ស្លាក: , , , , , , ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

ដៃ​គូ​និង​អតិថិជន​របស់​គម្រោង​យើង​ខ្ញុំ​ជា​ច្រើន​បាន​និយាយ​ថា​ពួក​គាត់​មិនមាន​ពេលវេលា​ និងថវិកា​គ្រប់គ្រាន់​ដើម្បី​ផ្សព្វផ្សាយ​ពី​ខ្លួន​ឯង​ ឬផលិតផលរបស់ពួកគាត់នោះទេ ហើយមានក៏មានការលំបាកក្នុងការទាក់ទាញអ្នកផ្ដល់មូលនិធិជំនួយ និងសាធារណៈជនឲ្យស្គាល់ និង​យល់​ពី​កិច្ចការ​របស់​ពួក​គាត់​ផង​ដែរ​។ សព្វថ្ងៃ​នេះ​ភាព​ឆ្លាត​វៃ​ខាង​ផ្នែក​ផ្សព្វផ្សាយ​ជា​ការ​សំខាន់​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ភាព​លេច​ធ្លោ ហើយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ​។ តើអ្នកមានថវិកា ១០០ដុល្លា និង​មាន​អ្នក​ពូកែ​ផ្នែក​ទំនាក់ទំនង​ម្នាក់​នៅ​ក្នុង​ក្រុម​របស់​អ្នក​ដែរ​ឬទេ​? ចំណាយ​ថវិការ​មួយ​ចំនួន​លើ​ឧបករណ៍​ទាំងនេះ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​របស់​អ្នក និង​ទាក់ទាញ​សាធារណៈជន​និង ម្ចាស់​ជំនួយ​នៅឆ្នាំ ២០១៧នេះ។

  1. ធ្វើផ្ទាំងផ្សព្វផ្សាយបញ្ឈរ (X-Stands) មួយចំនួន៖ ស្វែងរកអ្នករចនាម្នាក់គូសព្រាងផ្ទាំងផ្សព្វផ្សាយបញ្ឃរជាមួយសារដ៏សាមញ្ញបង្ហាញថាអ្នកជានរណា និងកំពុងធ្វើអ្វី ហើយ​ជម្រុញ​ឲ្យ​មាន​ការ​ចូលរូម​ដូចជា​ការ​តាមដាន​ពី​អ្នក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ពីអ្នក​។ អ្នក​អាច​ប្រើប្រាស់​ផ្ទាំង​ទាំងនេះ​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ ឬ​នៅ​ការិយាល័យ​របស់​អ្នក និង​ដាក់​ផ្ទាំង​នេះ​នៅ​ខាង​ក្រោយ​នៅ​ពេល​ដែល​អ្នក​ថតរូប​។ នេះ​ជា​ផ្ទាំង​ផ្សព្វផ្សាយ​បញ្ឈរ (X-Stands) ដែល​គម្រោង​យើង​ខ្ញុំ​បាន​រចនា​ឡើង។
     
  2.  

  3. បង្កើត​ផែនការ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​សាមញ្ញ​មួយ​៖
    តែ​មួយ​ទំព័រ​ប៉ុណ្ណោះ! កាលពីឆ្នាំមុនយើងបានសហការជាមួយ អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) ក្នុង​ការ​ចងក្រង​នូវ​សៀវភៅ​ណែនាំ​ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សំរាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា។ នៅ​ផ្នែក​ចុង​ក្រោយ​នៃ​សៀវភៅ​នេះ មាន​ការ​ណែនាំ​មួយ​ពី​ការ​សរសេរ​ផែនការ​មួយ​ទំព័រ​សម្រាប់​អង្គការ​របស់​អ្នក​ផ្ទាល់​។ សួម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក​សៀវភៅ​នេះ​ជា​ភាសា អង់គ្លេស ភាសាខ្មែរសូម​ចុះ​ឈ្មោះ​ សំរាប់​ការ​ណាត់​ជួប​ជាមួយ​អ្នក​ផ្តល់​ការ​បង្ហាត់បង្ហាញ និង​ជំនួយ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គម្រោង​យើងខ្ញុំ​ប្រសិន​បើ​លោកអ្នក​ចង់​បាន​ការ​គាំទ្រ​ពីការ​ធ្វើ​ផែនការ​របស់​លោកអ្នក។
  4.  

  5. ប្រើប្រាស់អ៊ិនហ្វូក្រាហ្វិក( Infographics)៖
    តើ​អ្នក​មាន​របាយការណ៍​១០០​ទំព័រ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ប៉ុន្តែ​អ្នក​មិន​ដឹង​ទេ​ថា​អ្នក​ដទៃ​នឹង​អាន​របាយការណ៍​នេះ​ដែរ​ឬ​ទេ? គម្រោង Development Innovations យើង​ខ្ញុំ​ប្រើប្រាស់​ឧបករណ​ដោយ​មិន​ចាំបាច់​បង់​ថ្លៃ ឬ​បង់​ថ្លៃ​តិចតួច​ដូចជា Pictochart ដើម្បី​សំរួល​ និង​ប្រាប់​អំពី​សកម្មភាព​របស់​គម្រោង។ សូម​មើល​លើ សេចក្តី​សង្ខេប​មួយ​ទំព័រ ដែល​គម្រោង​យើង​ខ្ញុំ​បាន​បង្កើត​ដើម្បី​សំរួល​ដល់ការ​សិក្សា​ស្រាវជ្រាវ​អំពី​ទូរស័ព្ទដៃ និង​អ៊ីនធឺណិត​ឆ្នាំ​២០១៦​ដោយ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ។ តើ​ម្ចាស់​ជំនួយ​របស់​លោកអ្នក​ចង់​ឃើញ​លទ្ធផល​របស់​លោកអ្នក​ក្នុង​ឯកសារ​មួយ​ទំព័រ​ដែរ​ឬទេ?
  6.  

  7. ប្រើ​រូបថត​ដែល​ទាក់ទាញ​ការ​ចូលរួម៖
    សូម​អាន​អត្ថបទ​របស់ លោក ម៉ៅ ចាន់ឌី អំពីវីធីថតរូបអោយបានល្អ អ្នក​មិន​ចាំបាច់​មាន​ម៉ាស៊ីន​ថតរូប​ដែល​ទំនើប​នោះ​ទេ​ អ្នក​គ្រាន់តែ​មាន​ផែនការ​ធម្មតា​មួយ​ដើម្បី​ចាប់​យក​រូបភាព​ចំប្លង់​ដែល​សំខាន់​ប៉ុណ្ណោះ។ ដៃគូ​របស់​គម្រោង​យើង​ខ្ញុំ គឺ Media One បាន​ប្រើប្រាស់​រូបថត​ពី​តំបន់​ព្រៃឡង់​របស់​គម្រោង Supporting Forests and Biodiversity របស់ USAID ដែល​មាន​ភាព​រស់រវើក​ដើម្បី​បង្កើត​ជា​តួអង្គ លោកតា​ព្រៃឡង់  ដើម្បី​ស្តែង​នូវ​សារ​ដែល​បង្ហាញ​អំពី​មរតក​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា និង​ប្រាប់​​រឿងរ៉ាវ​ពី​មរតក​ធម្មជាតិ​ទាំង​នេះ។
  8.  

  9. ធ្វើឲ្យសាររបស់លោកអ្នកមានភាពសាមញ្ញ និងចំគោលដៅ៖
    មិន​ថា​លោកអ្នក​ចង់​និយាយ​ពី​អ្វី​ក្នុង​សារ​របស់​ខ្លួន​នោះ​ទេ​ លោកអ្នក​មិន​ចាំបាច់​ខ្វល់​ខ្លាំង​ពេក​ពី​សេចក្តី​ព្រាង​ដំបូង​នៃ​សារ​របស់​ខ្លួន​នោះ​ទេ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​​វា​កាន់​តែ​សាមញ្ញ។ ត្រូវ​គិត​ថា​តើ​លោកអ្នក​គួរ​ធ្វើ​យ៉ាង​ណា​ទើប​អាច​បង្ហាញ​គំនិត​របស់​លោកអ្នក​តាម​រយៈសារ​ដ៍​ខ្លី​បំផុត។ គិត​ទៅ​ដល់​ការ​ប្រើប្រាស់​ភាសា និង​ការ​បក​ប្រែ​ពាក្យ​ជា​ភាសា​ខ្មែរ ឬ​ជា​ភាសា​អង់គ្លេស។ សួរ​យោបល់ពី​មិត្តភក្តិ​ពីរ បីនាក់​ថាតើ​ពួកគេ​យល់​យ៉ាង​ណា​អំពី​សារ​របស់​អ្នក ហើយ​ត្រូវ​មាន​ភាព​ប្រាកដ​ប្រជា​ថា​អ្នក​បាន​បញ្ចេញ​សារ​ដែល​ច្បាស់លាស់ និង​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​តាម​។ TosFUND ដែល​ជា​ដៃគូ​មួយ​របស់​គម្រោង​យើងខ្ញុំ បាន​ប្រើប្រាស់​នូវ​ការ​ច្នៃ​ប្រឌិត​ដើម្បី​ទាញ​នូវ​ចំណាប់​អារម្មណ៍​តាម​រយៈ​យុទ្ឋនា​ការ​គៀង​គរ​មូលនិធិ​តាម​បណ្តាញ​អ៊ីនធឺណិត​នៅ​កម្ពុជា។ ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​ដែល TosFUND បង្ហាញពីវិធី ពីរ​យ៉ាង​ដើម្បី​ឧបត្ថម្ភ​ដល់​គម្រោង​របស់ TosFUND តាមរយៈ Cellcard និង ACLEDA.

     

  10. ប្រសិន​បើ​លោកអ្នក​មាន​ថវិការ​បន្តិច​បន្តួច​សម្រាប់​ផ្នែក​ទំនាក់ទំនង ទិញ​ស្តង់​ដើម្បី​ដាក់​បង្ហាញ​ផលិតផល​របស់​លោកអ្នក​ក្នុង​កម្មវិធី​ដែល​ពាក់ពន្ឋ័​នឹង​សកម្មភាព​របស់​លោកអ្នក៖
    មាន​ស្តង់​សាមញ្ញ​មួយ​ដើម្បី​ដាក់​បង្ហាញ​សេវាកម្ម​នានា ជា​ពិសេស ប្រសិនបើលោកអ្នក​មាន​ឧបករណ៍​សម្រាប់​ឲ្យ​អ្នក​ទស្សនា​ធ្វើការ​សាកល្បង និង​ប្រើប្រាស់​ក្នុង​កម្មវិធី​ធំៗ​នៅ​កម្ពុជា គឺ​អាច​ទាក់ទាញ​មនុស្សម្នា​បាន​យ៉ាង​ច្រើន។ ប្រសិនបើ​លោកអ្នក​ធ្វើ​ការងារ​ដែល​ពាក់ពន្ឋ័ នឹងផលិតផល បច្ចេកវិទ្យា សាក​គិត​មើល! មនុស្ស​គ្រប់​គ្នា​ពិតជា​ចង់​សាក​ល្បង​នូវ​បច្ចេកវិទ្យា​ថ្មី​របស់​លោកអ្នក ដូចនេះ​គួរ​តែ​ផ្ដល់​ឱកាស​ដល់​ពួកគាត់​ក្នុងការ​សាកល្បង​បច្ចេកវិទ្យា​ថ្មី​នេះ។ ព្រឹត្តិការណ៍ បាខែម (BarCamp) និង មហោស្រព​ជាតិ​នៅ​កម្ពុជា​ស្ដីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម (Cambodia Science and Engineering Festival) ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​ទាក់​ទាញ​មនុស្ស​រាប់ពាន់​នាក់ អោយ​ស្គាល់​ផលិតផល​របស់​លោកអ្នក ដែល​ជា​ទូទៅ លោកអ្នក​ត្រូវ​ចំណាយ​ប្រហែល​ជា​ចន្លោះពី ៧៥ដុល្លា ទៅ ២០០ដុល្លា​ប៉ុណ្ណោះ សម្រាប់​ការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ទាំងមូល ដែល​រួម​ទាំង​សេវា​តម្លើង​ស្តង់​ផង​ដែរ (កុំ​ភ្លេច​​យក​ផ្ទាំងផ្សព្វផ្សាយបញ្ឈរ X Stand របស់អ្នកមកផង)។ សូម​ចុះ​ឈ្មោះ ដើម្បី​ទទួល​បាន​នូវ ព័ត៌មាន​ប្រចាំ​ខែ​របស់​គម្រោង​យើងខ្ញុំ ហើយ​តាមដាន​ពី​គម្រោង​យើងខ្ញុំ​តាម​បណ្តាញ​សង្គម ដើម្បីដឹងអំពីព្រឹត្តការណ៍នានាដែលនឹងកើតមានក្នុងវិស័យ បច្ចេកវិទ្យា និង ការច្នៃបង្កើត។

Kate

By Kate Heuisler

Chief of Party
Development Innovations


 
 
 
 
 
 

Share this post...
Share on Facebook0Tweet about this on Twitter0Share on Google+0Email this to someone