អំពីយើងខ្ញុំ នៅគម្រោង Development Innovations យើងខ្ញុំផ្ដោតទៅលើការបង្កើតដំណោះស្រាយសម្រាប់ប្រជាជនកម្ពុជា។ អត្ថបទនេះមានជាភាសា៖ EnglishDevelopment Innovations គឺជាគម្រោងរយៈពេលប្រាំឆ្នាំក្រោមមូលនិធិជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីជួយអង្គការសង្គមស៊ីវិល (CSOs) ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រាសសង្គមក្នុងការបង្កើត និងប្រើដំណោះស្រាយបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។ គម្រោងយើងខ្ញុំជួយគាំទ្រលោកអ្នកតាមរយៈ៖ សេវាប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យា និង ICT4D សេវាបង់ថ្លៃដែលជួយបំពេញតម្រូវការបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា ពង្រឹងសមត្ថភាពដល់ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ដើម្បីផ្តល់សេវាវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដល់អង្គការមិនមែនរដ្ឋាភិបាលប្រកបដោយនិរន្តរភាពក្រោយពីគម្រោងរបស់យើងខ្ញុំនឹងត្រូវបានបញ្ចប់ មូលនិធិ និងដៃគូជំនួយដើម្បីគាំទ្រដំណោះស្រាយផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការជាដៃគូជាមួយ Impact Hub ទៅលើគម្រោង EPIC ដែលផ្តោតសំខាន់លើបច្ចេកវិទ្យា ដើម្បីជួយដល់សហគ្រាសសង្គម ចង់ស្វែងយល់បន្ថែមពីគម្រោង Development Innovations? វីដេអូខ្លីខាងក្រោមនេះនឹងបង្ហាញលោកអ្នកនូវអ្វីដែលក្រុមការងារយើងខ្ញុំកំពុងតែធ្វើ និងសេវាកម្មមួយចំនួនដែលលោកអ្នកអាចប្រើប្រាស់បាន។